
អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន Carlos Tevez ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរូបគេមានអការឈឺទ្រូងជាខ្លាំង។Tevez ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Buenos Aires កាលពីថ្ងៃអង្គារ ហើយនឹងបន្តនៅទីនោះរហូតដល់ការធ្វើរោគវិនិច្ច័យវេជ្ជសាស្រ្តត្រូវបានបញ្ចប់ថារូបគេមានជំងឺអ្វីអោយប្រាកដ។អតីតខ្សែប្រយុទ្ធក្រុម Manchester United, Manchester City និង West Ham វ័យ 40 ឆ្នាំរូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Independiente នៃលីគកំពូលអាហ្សង់ទីន។Tevez ធ្លាប់ចូលលេងអោយអាហ្សង់ទីនបាន៧៦ប្រកួតឱ្យក្រុមពពកសអាហ្សង់ទីនចន្លោះឆ្នាំ ២០០៤ និង ២០១៥ និងបានចូលកាន់តំណែងជាគ្រូបង្វឹក Independiente នៅខែសីហាឆ្នាំ ២០២៣ ក្រោយចំណាយពេលមួយរយៈទៅកើបលុយនៅក្លឹបShenghai Shenhua របស់ចិនបានមួយរយៈពេល។
Tevez ធ្លាប់ដឹកនាំក្លឹប Rosario Central បានមួយរយៈពេលខ្លីផងដែរក្រោយចូលនិវត្តន៍ពីកីឡាករក្នុងខែមិថុនា ឆ្នាំ ២០២២ និងបន្ទាប់ពីបង្ហាញខ្លួនជាកីឡាករអាជីពលើកទីបីជាមួយ Boca Juniors ។Tevez បានបង្ហាញខ្លួន ២០១ ប្រកួតនៅ Premier League ចន្លោះឆ្នាំ ២០០៦ និង ២០១៣ និងស៊ុតបញ្ចូលទីបាន ៨៤គ្រាប់។គាត់បានឈ្នះជើងឯក Premier League ពីរដងជាមួយ Man.UtdUnited (2007-08 និង 2008-09) និងមួយលើកជាមួយMan. City (2011-12) ។
ប្រភព:BBC
វីដេអូ:

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ […]