Close
Sponsor ads Featured-Image
អុញ! Arsenal ចង់ដណ្តើមខ្សែបម្រើម្នាក់ ដែល Man Utd និង Man City ខំតាមប្រមាញ់ជាយូរ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមមេឃខៀវ Manchester City និងបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes របស់ក្រុមសារិកាព្រៃ Newcastle United នារដូវក្តៅខាងមុខ នេះបើយោងតាមរបាយការណ៍ថ្មីមួយបានចុះផ្សាយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bruno Guimaraes 'plants' Barça and the rest of the 'big guys' interested in  him

ads

គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏សំខាន់ក្នុងក្រុមដំបូង និងជាទីពេញចិត្តរបស់អ្នកគាំទ្រនៅកីឡដ្ឋាន St James’ Park ចាប់តាំងពីចាកចេញពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ ដោយបានរួមចំណែកជាមួយគ្រាប់បាល់ ១៤គ្រាប់ និង ១៤ដង (Assists) ក្នុងការបង្ហាញខ្លួន ១០១ប្រកួត។ ទន្ទឹមនឹងនេះ កិច្ចសន្យាកុងត្រារបស់ Guimaraes ជាមួយ Newcastle នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ ២០២៨។

Eddie Howe backs 'intelligent' but underused signing to take Newcastle  chance

បន្ថែមពីនេះ គ្រូបង្វឹកលោក Eddie Howe ក៏បានសារភាពថា រូបគាត់មិនអាចធានាបានថា Guimaraes នឹងបន្តស្នាក់នៅក្លឹបលើសពីទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះទេ។ យ៉ាងណាមិញ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា អ្នកចាត់ការទូទៅក្លឹបលោក Mikel Arteta បាននិយាយថា គាត់ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់គាត់ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករមួយចំនួនដូចជា Thomas Partey, Jorginho, Charlie Patino និង Mohamed Elneny ៕

Arsenal have three-man midfield transfer shortlist led by Bruno Guimaraes  as Mikel Arteta hints at splashing cash | The Sun

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Real ចែចូវខ្សែការពារតម្លៃ«៤០លានអឺរ៉ូ»ម្នាក់មកពង្រឹងក្រុម
featured image

(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអធិរាជស Real Madrid ទទួលបានឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងពន្លឿនចុះហត្ថលេខាលើខ្សែការពារ Evan Ndicka របស់ក្លឹបយក្សនៅអ៊ីតាលី Roma ក្នុងតម្លៃខ្លួនដេញថ្លៃប្រមាណ ៤០លានអឺរ៉ូ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Real Madrid នឹងចុះកុងត្រាលើខ្សែការពារវ័យ ២៥ឆ្នាំ រូបនេះដើម្បីបានលេងព្រឹត្តិការណ៍ FIFA Club World Cup ដែលកំពុងតែលេងនៅវគ្គសន្សំពិន្ទុក្នុងពូល៕ ប្រភព៖ GOAL & SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930