
ក្រុមកាំភ្លើងធំ Arsenal មានបំណងចង់ស្វែងរកជ័យជំនះជាលើកដំបូងក្រោយខកខានឈ្នះការប្រកួតចុងក្រោយនៅកីឡដ្ឋាន Emirates ខណៈក្រុមកំពូលតារាង Premier League មួយនេះនិងត្រូវបើកទ្វារកីឡដ្ឋានEtihad Stadium ដើម្បីទទួលភ្ញៀវដែលមានមូលដ្ឋានមកពីទីក្រុងឡុងដ៏ដូចគ្នាគឺតោខៀវ Chelsea ក្នុងជំនួបនៅថ្ងៃអង្គារ។ក្រុមកាំភ្លើងធំ Arsenal បានឡើងមកកាន់កំពូលតារាងជាមួយនឹងជ័យជម្នះ ២-0 លើក្រុម Wolverhampton Wanderers កាលពីថ្ងៃសៅរ៍ មុនពេល Chelsea បរាជ័យនៅក្របខណ្ឌ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើង Man City។ សម្រាប់៦ប្រកួតចុងក្រោយរបស់ Arsenal នៅក្របខណ្ឌ EPL គឺឈ្នះ៤ស្មើ១ចាញ់១ ឈរនៅលេខរៀងទី១ ខណៈ Chelsea ឈ្នះ៣ស្មើ៣ឈរនៅលេខរៀងទី៩និងមានគម្លាតពីក្រុមលេខ៦ Newcastle និង លេខ៧។
១.ប្រវត្តិជួបគ្នា
Arsenal បានចាញ់តែមួយប្រកួតគត់ក្នុងចំណោមការប្រកួតប្រាំបីលើកចុងក្រោយរបស់ពួកគេទល់នឹង Chelsea ក្នុងក្របខ័ណ្ឌ Premier League ហើយបច្ចុប្បន្នគឺរក្សាកំនត់ត្រាឈ្នះយូរបំផុតចាប់តាំងពីឆ្នាំ២០០៥ ។ Chelsea បានចាញ់ការប្រកួតក្រៅដីកាលពីរដូវកាលមុនដោយលទ្ធផល៣ទល់និង១ហើយមិនចាញ់ការប្រកួតជាប់ៗគ្នាក្រៅផ្ទះទល់នឹងក្រុមកាំភ្លើងធំ២លើកជាប់គ្នាឡើយចាប់តាំងពីឆ្នាំ ២០០៣មក ។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber នៅតែជាកីឡាករតែម្នាក់គត់ដែលអវត្តមានសម្រាប់ក្រុមកាំភ្លើងធំ Arsenal ។ដុច្នេះលោក Mikel Arteta អាចនឹងមានការផ្លាស់ប្ដូរសម្រាប់ការស្វាគមន៍ Chelsea នៅថ្ងៃអង្គារនេះ ដោយ Jorginho និង Gabriel Martinelli ចូលមកជំនួស Gabriel Jesus និង Leandro Trossard។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Rice; Saka, Havertz, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
បញ្ហារបួសរបស់ Chelsea បានធូរស្រាលខ្លះហើយ ដោយមានកីឡាករតែ ៦ នាក់ប៉ុណ្ណោះដែលរងរបួសនៅបន្តអវត្តមាន ទោះយ៉ាងណា Malo Gusto, Ben Chilwell និង Cole Palmer គឺជាកីឡាករដែលមិនទាន់ច្បាស់លាស់ថាអាចនិងចូលលេងបានរឺយ៉ាងណា?
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Disasi, Chalobah, Badiashile, Cucurella; Fernandez, Caicedo; Sterling, Gallagher, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ :១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



