Close
Featured-Image
Cardiff ទាមទារសំណងចំនួន 104 លានផោនពី Nantes ជុំវិញការស្លាប់ដ៏សោកសៅរបស់ Sala កាលពីឆ្នាំ២០១៩
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបាល់ទាត់ Cardiff City ត្រូវបានគេរាយការណ៍ថា ទាមទារឱ្យ Nantes ផ្តល់សំណងដល់ពួកគេចំនួន 104 លានផោនសម្រាប់ការស្លាប់របស់ Emiliano Sala ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះក្នុងឆ្នាំ 2019 ។ គួររំលឹកថា Cardiff បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 15 លានផោន ដើម្បីចុះហត្ថលេខាលើ Sala ពីក្លឹបបារាំង Nantes ប៉ុន្តែយន្តហោះ Piper Malibu ម៉ាស៊ីនតែមួយដែលដឹក Sala ទៅកាន់ប្រទេស Wales បានធ្លាក់នៅក្នុងថ្ងៃទី២១ខែមករាឆ្នាំ២០១៩ និងធ្វើឲ្យបាត់បង់អាយុជីវិតអស់មនុស្ស២នាក់នៅលើយន្តហោះ ហើយសាកសពរបស់ Sala ត្រូវបានគេរកឃើញនៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩ ខណៈអ្នកបើកយន្តហោះលោក Ibbotson មិនត្រូវបានរកឃើញឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Striker Emiliano Sala

យោងទៅតាម របាយការណ៍ L’Equipe ក្លឹបបាល់ទាត់ Cardiff City បានដាក់ពាក្យបណ្តឹងនៅតុលាការបារាំងកាលពីថ្ងៃចន្ទប្រឆាំងនឹងក្លឹបបាល់ទាត់ de Nantes ដោយទាមទារការខាតបង់ច្រើនជាង 100 លានផោនបន្ទាប់ពីមានជម្លោះជុំវិញការស្លាប់របស់ខ្សែប្រយុទ្ធ Emiliano Sala ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីខែមករាឆ្នាំ 2019 ។ មេធាវីរបស់ក្លឹបវេលស៍ Cardiff លោក Celine Jones បាននិយាយថា តួលេខ 120.2 លានអឺរ៉ូ (104 លានផោន) ត្រូវបានប៉ាន់ប្រមាណបន្ទាប់ពី “ការវិភាគស៊ីជម្រៅ” ដោយអ្នកជំនាញផ្នែកច្បាប់៕

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930