
ក្រុមតោខៀវ Chelseaប្រឈមអវត្តមានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះគឺ Cole Palmer នៅពេលដែលពួកគេធ្វើដំណើរទៅសួរសុខទុក្ខក្រុមកាំភ្លើងធំ Arsenal នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអង្គារទី២៤ មេសា ២០២៤ស្អែកនេះ។គួររំលឹកថាខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Palmer បច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ EPL ដោយរកបាន ២០ គ្រាប់ហើយ។
ទោះជាយ៉ាងណាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino បានលើកឡើងថាកីឡាករវ័យ ២១ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះកំពុងតស៊ូពីបញ្ហាជំងឺមុនការប្រកួតក្របខណ្ឌ EPL នៅរាត្រីនេះ។លោក Pochettino បានបញ្ជាក់យ៉ាងដូច្នេះថាៈយើងនឹងឃើញនៅព្រឹកថ្ងៃអង្គារនេះ។ យើងសង្ឃឹមថាគាត់អាចជាសះស្បើយពីស្ថានភាពនេះ ហើយចូលរួមជាមួយក្រុមបាន។
Chelsea ឈរនៅលេខរៀងទីប្រាំបួនក្នុងតារាងក្របខណ្ឌ Premier League និងមានគម្លាតបីពិន្ទុពីក្រុមលេខប្រាំពីរខណៈអវត្តមានរបស់ Palmer អាចនឹងក្លាយជាការខកចិត្តមួយសម្រាប់ពួកគេក្នុងការបន្តក្តីសង្ឃឹមមានកៅអីលេងនៅក្របខណ្ឌទ្វីបអឺរ៉ុប។ ផ្ទុយទៅវិញ ការប្រកួតនេះផងដែរនិងជាជំហ៊ានថ្មីមួយបន្តទៀតសម្រាប់ Arsenal ក្នុងការលើកពាន Premier League ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។បន្ទាប់ពីក្តីសង្ឃឹម Arsenal បានខកចិត្តក្រោយចាញ់ Aston Villa នៅទឹកដីខ្លួនឯង កាលពីថ្ងៃទី ១៤ ខែមេសា ប៉ុន្តែក្រុមបានស្តារមុខមាត់ឡើងវិញក្រោយផ្តួល Wolverhampton Wanderers កាលពីថ្ងៃសៅរ៍។ការប្រកួតនៅថ្ងៃអង្គារនេះផងដែរនឹងក្លាយជាការប្រកួតលើកទី ៤ សម្រាប់ Arsenal ក្នុងរយៈពេល ១០ ថ្ងៃ ប៉ុន្តែអ្នកចាត់ការ Mikel Arteta នៅតែមានសុទិដ្ឋិនិយមថាក្រុមមិនប៉ះពាល់ដោយសារការផ្លាស់ប្តូរកាលវិភាគប្រកួតយ៉ាងឆាប់រហ័សពេកនេះទេ។
ប្រភព:BBC
វិដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



