ក្លឹប Bayern Munich មិនសប្បាយចិត្តនឹងទម្រង់លេងរបស់ខ្សែបម្រើស្លាប Sadio Mane ខណៈក្លឹបទើបប្រកាសចែកផ្លូវគ្នាជាមួយ គ្រូបង្វឹក Julian Nagelsmann ដោយសម្រេចដាក់អតីតគ្រូបង្វឹក Chelsea លោក Thomas Tuchelជំនួសវិញ ជាមួយមូលហេតុ បញ្ជាក់ដោយថ្នាក់ដឹកនាំក្លឹបថា ក្រុមការពារតំណែងជើងឯកអាឡឺម៉ង់មិនបានទទួលលទ្ធផលផ្លែផ្កាគិតចាប់ពីដើមឆ្នាំ២០២៣មក ។
ប្រភពពីគេហទំព័រ Sport1 បានលើកឡើងថាកីឡាករអន្តរជាតិសេណេហ្គាល់ មិនបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏និង ទាក់ទាញនោះទេ ក្រោយវិលត្រលប់ពីការព្យាបាលរបួសអោយជាសះស្បើយចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈពោលគឺ៥ប្រកួតចុងក្រោយ Mane ចូលលេងបាន១៧៧ នាទីនិងបង្កើត Assist បានតែ១លើកប៉ុណ្ណោះកំលុងពេលផ្តួល Augsburg ក្នុងលទ្ធផល ៥ទល់និង៣។Bayern Munich ដែលសម្លឹងចង់ឈ្នះពាន៣នៅរដូវកាលនេះ បច្ចុប្បន្នមានគម្លាតពីក្រុមនាំមុខតារាងDormund ១ពិន្ទុប៉ុណ្ណោះ ខណៈពួកគេបានផ្តួលPSG ដើម្បីកក់កៅអីវគ្គ៨ក្រុមព្រឹត្តការណ៏UEFA Champion League ផងដែរ។
ទោះយ៉ាងណា Bayern Munich សង្ឃឹមថាគ្រូបង្វឹកថ្មីលោក Tuchel និង អាចជួយអោយ Mane វិលត្រលបប់មកបង្ហាញទម្រង់លេងល្អប្រសើរឡើងវិញ បន្ទាប់ពីខ្សែប្រយុទ្ធសេណេហ្គាល់រូបនេះរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានតែ៩ គ្រាប់ និងAssist៥លើកប៉ុណ្ណោះក្រោយផ្លាស់ពីLiverpool មក។
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនទាន់គ្រប់គ្រាន់! Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុម(មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd […]