ដោយនៅសល់តែពាន Premier League ប៉ុណ្ណោះដែលត្រូវប្រជែងយក Arsenal និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers នៅកីឡដ្ឋាន Molineux នៅវេលាម៉ោង ១ និង ៣០នាទីទាបភ្លឺឈានចូលថ្ងៃអាទិត្យស្អែកនេះ។ គួររំលឹកថា Arsenal បានបរាជ័យចាញ់ក្រុម Bayern Munich នៅជើងទីពីរ និងបានធ្លាក់ចេញពីគ្របខណ្ឌ UCL ខណៈ Wolverhampton ប្រកួតចុងក្រោយបានត្រឹមស្មើ Nottingham Forest សម្រាប់ការប្រកួតក្របខណ្ឌ EPL ហើយបច្ចុច្បន្នឈរនៅលេខរៀងទី១១ ក្រោយ ៦ប្រកួតចាញ់៣ស្មើ២ឈ្នះ១ ខណៈ Arsenal ៦ប្រកួតចុងក្រោយឈ្នះ៤ស្មើ១ចាញ់១ ឈរនៅលេខរៀងទី២មានគម្លាតពីMan.City ២ពិន្ទុ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកនៅគ្រប់ក្របខណ្ឌប្រកួត Arsenal មិនដែលចាញ់និងស្មើ ជាមួយ Wolver ។
២.ពត៌មានក្រុមWolverhampton(ម្ចាស់ផ្ទះ)
Wolves នឹងបន្តការប្រកួតដោយគ្មាន Craig Dawson, Pedro Neto និង Jean-Ricner Bellegarde ទោះយ៉ាងណា Nelson Semedo អវត្តមាន Matheus Cunha ខណៈ Hwang Hee-Chan និង Rayan Ait-Nouri នៅមិនទាន់ប្រាកដថាចូលលេងបាននោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; S. Bueno, Toti, Kilman; Doherty, Lemina, Gomes, Doyle, H. Bueno; Sarabia, Fraser
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Jurrien Timber គឺជាកីឡាករតែម្នាក់គត់ដែលនិងអវត្តមានសម្រាប់ Arsenal ក្នុងការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Tomiyasu, Saliba, Gabriel, Kiwior; Odegaard, Partey, Rice; Saka, Jesus, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Wolverhampton ១ : ២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole