
(អេស៉្បាញ)៖ ព័ត៌មានក្តៅៗ! អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ សញ្ជាតិអេស៉្បាញ Nacho Fernandez បានជូនដំណឹងទៅដល់ក្រុមអធិរាជស Real Madrid អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅខែមិថុនាខាងមុខ ដែលរូបគាត់នឹងក្លាយជាកីឡាករមិនមានតម្លៃផ្ទេរ។
រំលឹកផងដែរថា Nacho បានចូលរួមជាមួយក្រុមថ្នាលយុវជន Real Madrid ចាប់តាំងពីអាយុ ១១ឆ្នាំ ដោយមកដល់ពេលបច្ចុប្បន្នកីឡាករវ័យ ៣៤ឆ្នាំ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំក្រុមដំបូងរបស់ Madrid អស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានចំណាយពេល ២៣ឆ្នាំ ជាមួយក្លឹប។
គួរជម្រាបផងដែរថា Nacho បង្ហាញខ្លួន ៣៥៥ប្រកួត ដោយរកបាន ១៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ancelotti បានដាក់ផ្គូផ្គងឱ្យខ្សែការពារកណ្តាល Antonio Rudiger និង Nacho ចូលលេង និងម្តងម្កាល Aurelien Tchouameni ជាអ្នកបំពេញក្រុមបន្ថែម៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



