ក្លឹបយក្សអាឡឺម៉ង់Bayern Munich បានប្រកាសពីការតែងតាំង អតីតអ្នកចាត់ការក្រុមតោខៀវChelsea គឺលោក Thomas Tuchel នៅថ្ងៃសៅរ៏នេះពោល២ថ្ងៃគឺបន្តាប់ពីពួកគេបានបញ្ចប់តំណែងលោក Julian Nagelsmann ដ៏គួរអោយភ្ញាក់ផ្អើល បើទោះបីជាអ្នកចាត់ការវ័យក្មេងរូបនេះកំពុងតែដឹកនាំក្លឹបបន្តក្តីសង្ឃឹមលើកពាន៣នៅរដូវកាលនេះ ក៏ដោយ។ Nagelsmann គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់វ័យត្រឺមតែ៣៥ឆ្នាំរូបនេះក៏បាន ដឹកនាំក្លឹបលើកពានBundesliga ក្រោយផ្លាស់ពីRB Leipzig មកនៅឆ្នាំ២០២១ ។
នាយកប្រតិបត្តិក្លឹបលោក Oliver Kahn បានប្រកាសថាការសម្រេចចិត្តបណ្តេញលោក Nagelsmann ចេញពីតំណែងទោះបីជារូបលោកនៅមានកុងត្រាដឹកនាំក្លឹបរហូតដល់ឆ្នាំ ២០២៦ ព្រោះតែពួកគេមិនទទួលបានលទ្ធផលល្អប្រសើរ ក្រោយនិង ទាក់ទាញ ក្រោយព្រឹត្តិការណ៏ World Cup ២០១៨។រីឯប្រភពពី Sky Germany មានចំនុច៣ដែលធ្វើអោយប្រធានក្លឹប Bayern Munich ចែកផ្លូវជាមួយលោកNagelsmann នោះគឺទី១:ក្លឹបកំពុងមានគម្លាតពីក្រុមនាំមុខតារាង Bundesliga គឺ Dortmund ត្រឹមតែ១ពិន្ទុប៉ុណ្ណោះខណៈរដូវកាលមុនក្លឹបលើកពានដោយនាំមុខគូប្រជែង៨ ពិន្ទុ និង ១៣ ពិន្ទុកាលពីឆ្នាំ២០២១ ស្របពេលការប្រកួតនៅ៩សប្តាហ៏ទៀតនិងបញ្ចប់រដូវកាល។
ហេតុផលទី២: កីឡាករវ័យក្មេង ហាក់មិនបានទទួលការដុះខាត់បណ្តុះបណ្តាលអោយលូតលាស់ឆាប់រហ័សតាមទេពកោសល្យ ដែលពួកគេមានក្នុងនោះមាន Jamal Musiala ជាដើម ខណៈ Sadio Mane មិនបានបង្ហាញទម្រង់លេង និង អភិវឌ្ឍខ្លួនបានល្អ ដូចលេងនៅBayern Munich ឡើយ។ហើយហេតុផលចុងក្រោយនោះគឺ អតីតគ្រូបង្វឹក Hoffenheim រូបនេះបានចំណាយពេល ជិះស្គីនៅប្រទេសអូទ្រីសអំឡុងពេលសម្រាកអន្តរជាតិ ដោយមិនបានបង្ហាញពីការយកចិត្តទុកដាក់រិះរកវិធីសាស្រ្តកែលំអរប្រព័ន្ធលេងរបស់ក្រុមអោយបានល្អប្រសើរឡើងវិញនោះ។