
ក្លឹបយក្សអាឡឺម៉ង់ Bayern Munich និងត្រូវធ្វើបការប្រកួតក្របខណ្ឌ Champions League ដើម្បីទទួលស្វាគមន៏ក្រុមកាំភ្លើងធំ Arsenal មកកាន់កីឡដ្ឋាន Allianz Arena នៅវេលាម៉ោង ២រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បត្ត៏យប់ថ្ងៃពុធសម្រាប់ជើងទីពីរដើម្បីរកក្រុម១ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ការប្រកួតបើកឆាកកាលពីសប្តាហ៍មុននៅឯកីឡដ្ឋាន Emirates ប្រាកដជាមានភាពរំជើបរំជួល ប៉ុន្តែក្រុមលោក Mikel Arteta បានត្រឹមតែខកចិត្តដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២ទល់និង២ ជាមួយក្រុមម្ចាស់ជើងឯកចាស់ Bundesligaប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
Arsenal បានចាញ់បីប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះជាមួយនឹងគូប្រជែងអាល្លឺម៉ង់ក្នុង UEFA Champions League ដោយការប្រកួតពីរចុងក្រោយរបស់ពួកគេបានបញ្ចប់ក្នុងលទ្ធផលចាញ់ដល់ទៅ ៥-១ ទល់នឹង Bayern Munich ។Arsenal បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៦ ប្រកួតក្រៅផ្ទះរបស់ពួកគេទល់នឹង Bayern Munich ក្នុងការប្រកួត UEFA Champions League ដោយជ័យជម្នះតែមួយគត់របស់ពួកគេគឺរកបាន២ទល់និង០ក្នុងឆ្នាំ ២០១៣ ។
២.ពត៌មានក្រុមBayern Munich (ម្ចាស់ផ្ទះ)
បន្ទាប់ពីទទួលបានកាតលឿងក្នុងជើងទីមួយខ្សែការពារស្លាបឆ្វេង Alphonso Davies ត្រូវរងពិន័យព្យួរ។ទោះយ៉ាងណាខ្សែបម្រើស្លាប Serge Gnabry និង Kingsley Coman បានរងរបួស ហើយទំនងជាអវត្តមានសម្រាប់ការប្រកួតនេះ។ សម្រាប់ក្រុមម្ចាស់ផ្ទះនិងត្រូវអវត្តមានកីឡាករ Bouna Sarr និងSacha Boey ផងដែរ.
-ម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Kimmich, Dier, De Ligt, Guerreiro; Laimer, Goretzka; Muller, Musiala, Sane; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Jurrien Timber នៅតែជាអវត្តមានតែមួយគត់របស់ Arsenal ។Takehiro Tomiyasu អាចនឹងចូលមកក្នុងជម្រើស១១នាក់ដំបូងនៅទីនេះ បន្ទាប់ពីចូលលេងជំនួស Oleksandr Zinchenko ទល់នឹង Aston Villa កាលពីថ្ងៃអាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Tomiyasu; Odegaard, Jorginho, Rice; Saka, Havertz, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២:១ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



