
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានលើកឡើងថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះវិវាទរបស់កូនក្រុមទាំង៣រូបដែលបានដណ្តើមបាល់គ្នាយកទៅទាត់បាល់ពិន័យ១១ម៉ែត្រកំលុងការប្រកួតដែលម្ចាស់ផ្ទះ Chelsea បានលត់ភ្ញៀវ Everton ចាស់ដៃដោយលទ្ធផល ៦ទល់និង០កាលពីវេលាទាបភ្លឺឈានចូលព្រឹកថ្ងៃអង្គារនេះ។ជ័យជំនះនេះបានធ្វើអោយChelsea ឈរនៅលេខរៀងទី៩ ប៉ុន្តែមានគម្លាតត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៦ និង៧ គឺMan.Utd និង Newcastle ។
បើទោះបីជាទទួលបានលទ្ធផលយកឈ្នះដ៏លើសលប់បែបនេះក្តី ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន បានធ្វើការដាស់តឿន និង ព្រមានដល់កីឡាករដែលជាប់ពាក់ព័ន្ធនិងសកម្មភាពទាំងនេះមានដូចជា Nicolas Jackson និង Noni Madueke ដែលបានប្រកែកគ្នាដណ្តើមយកបាល់ បន្ទាប់ពីប្រធានក្រុមConor Gallagher បានយកបាល់ពី Madueke មកអោយ Palmer ប៉ុន្តែត្រូវបាន Jackson ព្យាយាមយកមកវិញ តែទីបំផុតគឺ Cole Palmer គឺជាអ្នកទទួលខុសត្រូវស៊ុតបញ្ចូលទីរៀងរាល់ការប្រកួត បានទាត់បាល់ពិន័យនោះបានសម្រេចនិងជាគ្រាប់ទី៤(Hat-Trick)សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស រូបនេះ។គិតត្រឹមសប្តាហ៏ទី៣១នេះ Palmerរកបានគ្រាប់បាល់៩គ្រាប់ហើយនៅរដូវកាលនេះ។
លោក Pochettino បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនអាចទទួលយកអាកប្បកិរិយាបែបនេះបានទេ។ សូមអោយខ្ញុំបានឃើញសកម្មភាពបែបនេះជាលើក ចុងក្រោយទៅចុះ។ប្រសិនបើយើងចង់ក្លាយជាក្រុមដ៏អស្ចារ្យ យើងត្រូវផ្លាស់ប្តូរ និងគិតឃើញប្រយោជន៏រួម។ Palmer គឺត្រូវសម្រេចចិត្តថាតើគាត់ចង់ផ្តល់បាល់ដល់មិត្តរួមក្រុមដែរឬទេ។ វាជារឿងសំខាន់ និងជារឿងអាម៉ាស់។ វាហាក់បីដូចជាក្រុមមួយដែលមានកីឡាករក្មេង”ៗត្រូវការរៀនសូត្រច្រើនទៀត ខ្ញុំចង់សុំទោសអ្នកគាំទ្រលើសកម្មភាពទាំងនេះ។ពួកគេត្រូវការរៀនសូត្របន្ថែមទៀតលើក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



