
(អាល្លឺម៉ង់)៖ ក្លឹបយក្ស Bayern Munich បានទាក់ទងជាមួយអតីតគ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane ដើម្បីពិភាក្សាអំពីការចង់បានរូបគាត់ ឲ្យមកដឹកនាំក្រុមនៅកីឡដ្ឋាន Allianz Arena នារដូវកាលក្រោយខាងមុខនេះ។
យោងតាមប្រភពសារព័ត៌មាន Marca ឥឡូវនេះ ក្លឹប Bayern បានចាត់វិធានការជាក់ស្តែងក្នុងការតែងតាំងលោក Zidane ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដោយធ្វើការទាក់ទងជាមួយអ្នកតំណាងរបស់បុរសសញ្ជាតិបារាំងអាយុ ៥១ឆ្នាំ រូបនេះជុំវិញតម្រូវការជំនួសតំណែងលោក Thomas Tuchel បន្ទាប់ពីដឹកនាំក្រុមខកខានគ្រងជើងឯកលីគ Bundesliga នារដូវកាលនេះ។
គួរជម្រាបផងដែរថា លោក Zidane ដែលបានដឹកនាំក្លឹប Real Madrid គ្រងជើងឯក UCL ៣ឆ្នាំជាប់ៗគ្នានោះ បានផ្តល់ភ្លើងខៀវមកកាន់ក្រុម Bayern សម្រាប់យុទ្ធនាការឆ្នាំ ២០២៤-២៥។ ផ្ទុយមកវិញ អាចទៅរួចឬមួយយ៉ាងណា បើលោក Zidane ត្រូវបានក្លឹបនៅអឺរ៉ុបជាច្រើន ក៏ចាប់អារម្មណ៍លើរូបគាត់ផងដែរនោះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



