Close
Featured-Image
Prediction: Inter Milan សម្លឹងផ្តួល Cagliari ដើម្បីដំណើរឆ្ពោះទៅលើកពាន Serie A រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីខិតកាន់តែកៀកក្នុងការលើកពានSerie A ក្រុមInter Milan កំពុងស្វែងរកបីពិន្ទុបន្ថែមទៀតនៅថ្ងៃអាទិត្យនៅពេលពួកគេត្រូវធ្វើការស្វាគមន៏ក្រុម Cagliari នៅទឹកដិ San Siro វេលាម៉ោង១និង៤៥នាទី ឈានចូលដល់ថ្ងៃទី១៥ មេសា ២០២៤ខានស្អែកនេះ។ការប្រកួតចុងក្រោយរបស់ Inter Milan គឺបានផ្តួល Udinese និងរក្សាការនាំមុខដ៏ធំរបស់ពួកគេនៅក្នុងចំណាត់ថ្នាក់ Serie Aលើក្រុម AC.Milan ១៤ពិន្ទុឯណោះ។ សម្រាប់៦ប្រកួតចុងក្រោយរបស់ Inter Milan នៅលីកកំពូលSerieA គឺឈ្នះ៥ស្មើ១ឈេនៅលេខរៀងទី១ ខណៈ Cagliari ឈ្នះ៣ស្មើ២ចាញ់ ឈរនៅលេខរៀងទី១៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Cagliari vs Inter Milan: Match Preview - Serpents of Madonnina
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកនៅគ្រប់ក្របខណ្ឌប្រកួតគឺ Inter Milan បានយកឈ្នះ Cagliari រហូត។
២.ពត៌មានក្រុមInter Milan (ម្ចាស់ផ្ទះ)
ខ្សែការពារ Benjamin Pavard និង ខ្សែប្រយុទ្ធ Lautaro Martínez ត្រូវព្យួរសម្រាប់ការប្រកួតនេះដោយសារតែកំហុសលើកមុន ទោះយ៉ាងណា Alessandro Bastoni គួរតែត្រលប់មកវិញក្នុងការការពារ-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Bisseck, Acerbi, Bastoni; Darmian, Barella, Calhanoglu, Mkhitaryan, Dimarco; Sanchez, Thuram
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២

Cagliari Vs Inter Milan: Match Preview Serpents Of, 56% OFF
៣.ពត៌មានក្រុមCagliari(ភ្ញៀវ)
Eldor Shomurodov គួរតែរក្សាតំណែងរបស់គាត់នៅយប់ថ្ងៃអាទិត្យ ខណៈដែល Nahitan Nandez និង Alessandro Deiola ត្រូវបានព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងScuffet; Wieteska, Mina, Dossena; Zappa, Makoumbou, Sulemana, Gaetano, Augello; Luvumbo, Lapadula
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter Milan ៣ : ១ Cagliari
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ)
featured image

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930