
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag ទីបំផុតបានសារភាពបង្ហើបប្រាប់ថារូបលោកមានបំណងចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធម្នាក់ទៀតនៅក្នុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅបញ្ចប់រដូវក្តៅនេះ ។គួរកត់សម្គាល់ថាអ្នកចាត់ការសញ្ជាតិហូឡង់មានចក្ខុវិស័យមើលឃើញថាការរកគ្រាប់បាល់សម្រាប់រដូវកាលនេះ គួរតែគ្រប់គ្រាន់។ប៉ុន្តែជាក់ស្តែងការប្រកួត៣១សប្តាហ៏កន្លងទៅ និងនៅសល់ ៧សប្តាហ៏ទៀត ត្រូវបញ្ចប់រដូវកាលក្របខណ្ឌ Premier League នោះ បិសាចក្រហមរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានត្រឹមតែ ៤៥ គ្រាប់ប៉ុណ្ណោះ និងជាចំនួនតិចបំផុតធៀបទៅក្រុមកំពូលទាំង ១០នៅរដូវកាលនេះ ។
ឆ្លើយតបបន្ថែមទាក់ទងបញ្ហាខ្សត់គ្រាប់បាល់នេះ´ អតីតគ្រូបង្វឹក Ajax បានលើកឡើងថាៈយើងពិតជាត្រូវការជម្រើសបន្ថែមទៀត។ការពិតចំនុចតំបន់ប្រយុទ្ធត្រូវតែមានកីឡាករ២នាក់លេងប្រដុំប្រសងគ្នា ។ មានមុខតំណែងមួយចំនួនដែលយើងមិនមានជម្រើសក្នុងរដូវកាលនេះតំណែងខ្សែប្រយុទ្ធ ទីតាំងខ្សែការពារឆ្វេងវាពិតជាធ្វើអោយប៉ះពាល់។
Man.United និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Bournemouth នៅថ្ងៃសៅរ៍ក្រោយពីត្រូវម្ចាស់ផ្ទះផ្តួលពួកគេដល់កីឡាដ្ឋាន Old Trafford កាលពីដើមរដូវកាលនេះក្នុងលទ្ធផល ដល់ទៅ៣ទល់និង០នោះ។សម្រាប់ Man.Utd បច្ចុច្បន្នមានខ្សែប្រយុទ្ធជួរសញ្ជាតិដាណឺម៉ាកគឺ Rasmus Hojlund ដែលពួកគេទិញពី Atalanta ក្នុងតម្លៃ ៧២ លានផោនក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំកាលពីខែសីហាឆ្នាំមុន។
កីឡាករវ័យ ២១ ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលដំបូងនេះដោយរកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤លើកគ្រប់ក្របខណ្ឌប្រកួត។សម្រាប់ខ្សែប្រយុទ្ធម្នាក់ទៀតគឺ Marcus Rashford ស៊ុតបញ្ចូលទីបានតែ៨គ្រាប់ ក្រោយបង្ហាញខ្លួន ៣៨ប្រកួតខុសពីរដូវកាលមុនខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសរកបានគ្រាប់បាល់រហូត៣០គ្រាប់ឯណោះ។
ចំណែកឯ កីឡាករអន្តរជាតិបារំាង Anthony Martial ដែលអវត្តមានតាំងពីការវះកាត់ក្រលៀនក្នុងខែមករា រកបានត្រឹមតែពីរគ្រាប់ក្នុងការបង្ហាញខ្លួន ១៩លើក ។
ប្រភព:BBC
វីដេអូ: Hojlund

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



