ការប្រកួតក្របខណ្ឌ EPL រវាងក្រុមនាំមុខតារាងគឺកាំភ្លើងធំ Arsenal និងត្រូវបើកទ្វារកីឡដ្ឋានដើម្បីទទួលស្វាគមន៏ក្រុម Aston Villa មកកាន់ទឹកដី Emirates វេលាម៉ោង១០ និង ៣០នាទី សម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃអាទិត្យ។គួររំលឹកថាក្រុមគ្រូបង្វឹកលោក Mikel Arteta ទើបតែប្រកួតស្មើជាមួយក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ខណៈAston Villa បានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Europa Conference League ដោយផ្តួល Lille ។ សម្រាប់៦ប្រកួតចុងក្រោយរបស់ Arsenal នៅក្របខណ្ឌ EPL វិញគឺ៦ប្រកួតចុងក្រោយរបស់ Arsenal ឈ្នះ៥ស្មើ១ឈរនៅលេខរៀងទី១ ខណៈ Aston Villa ឈរនៅលេខរៀងទី៤ ក្រោយ៦ប្រកួតឈ្នះ២ស្មើ២និងចាញ់២។
១.ប្រវត្តិជួបគ្នា
ក្រុមកាំភ្លើងធំ Arsenal បានឈ្នះ ៥ លើកក្នុងចំណោម ៦ ប្រកួតចុងក្រោយនៅ Premier League ក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម Aston Villa និងចាញ់តែ១លើកគត់នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ដោយលទ្ធផល៣ទល់និង០។ទោះយ៉ាងណា Arsenal បានចាញ់ការប្រកួតក្រៅដីទល់និង Aston Villa កាលពីខែធ្នូដោយលទ្ធផល១ទល់និង០។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber គឺជាកីឡាករតែម្នាក់គត់ដែលអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Rice, Odegaard, Smith Rowe; Saka, Martinelli, Havertz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមAston Villa(ភ្ញៀវ)
Unai Emery នៅតែមិនមានអវត្តមានរយៈពេលយូរជាមួយ Boubacar Kamara, Emi Buendia និង Tyrone Mings ខណៈ Douglas Luiz នៅជាប់បម្រាមព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Digne; McGinn, Tielemans, Iroegbunam; Bailey, Rogers, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣ : ១ Aston Villa
ប្រភព:whoscored &sportskeeda&sportsmole
Prediction: Arsenal អាចផ្តួល Aston ViIla ដើម្បីរក្សាការនំាមុខកំពូលតារាង EPL បានដែរទេ?
ទំហំអក្សរ
តូច
ធំ
អត្ថបទទាក់ទង
12 hours ago .
410 Views
Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
2 weeks ago .
163 Views
Prediction: Aston Villa អាចទប់ទល់ក្រុមម្ចាស់ផ្ទះ Liverpool ដែលកំពុងឡើងជើងខ្លាំងបានទេ?
2 weeks ago .
159 Views
Prediction: Inter Milan អាចសងសឹក Arsenal ដែលកំពុងធ្លាក់ជើងបានទេ?
3 weeks ago .
942 Views
មិនមែន Liverpool រឺ Man.City ! Gary Neville ថាក្រុមនេះនៅតែអាចឈ្នះពាន EPL រដូវកាលនេះ