
បួនថ្ងៃបន្ទាប់ពីការប្រកួតពានរង្វាន់ Champions League នៅទឹកដីអេស្បាញរវាងម្ចាស់ផ្ទះ Real Madrid និង ក្រុមភ្ញៀវ Man. City រួចមក ក្រុមលោក Pep Guadiola ត្រឡប់ទៅការប្រកួតក្របខ័ណ្ឌ Premier League ដោយបើកទ្វារកីឡដ្ឋានEtihad ដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវ Luton Town នៅយប់ថ្ងៃសៅរ៍វេលាម៉ោង៩យប់។សម្រាប់ Man.City ការប្រកួត៦លើកចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ៤ និង ស្មើ២ ឈរនៅលេខរៀងទី៣មានគម្លាតពីក្រុមកំពូលតារាង Arsenal ១ពិន្ទុ។សម្រាប់Luton town វិញជាក្រុមទើបនិងឡើងមកក្របខណ្ឌ EPL នៅរដូវកាលនេះ គឺ៦ប្រកួតចុងក្រោយចាញ់៣ស្មើ២ និងឈ្នះ១ឈរនៅលេខរៀងទី១៨បាតតារាង។
២០២
១.ប្រវត្តិជួបគ្នា
២ប្រកួតចុងក្រោយ Man.City បានផ្តួល Luton ក្នុងលទ្ធផល ៦ទល់និង២នៅខែកុម្ភៈ២០២៤ និង ចុងឆ្នាំ២០២៣ បានផ្តួល Luton ក្នុងលទ្ធផល២ទល់និង១ផងដែរ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Manchester City មិនមានវត្តមាន Kyle Walker និង Nathan Ake ខណៈ Phil Foden មានបញ្ហារបួសជើងពេលប្រកួតទល់នឹង Real Madrid នៅពាក់កណ្តាលសប្តាហ៍។ដូច្នេះគ្រូបង្វឹកលោក Pep Guardiola អាចដាក់អោយ Phil Foden និង Rodri សម្រាបកដើម្បីត្រៀមទទួលReal Madrid នៅជើងទី២ក្របខណ្ឌ Champions League។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Akanji, Dias, Gvardiol; Lewis, Kovacic; Doku, De Bruyne, Nunes, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមLuton Town(ភ្ញៀវ)
Luton អាចអវត្តមានកីឡាករមិនតិចជាង ១១ នាក់សម្រាប់ការធ្វើដំណើរទៅ Manchester ។ Issa Kabore មិនមានសិទ្ធិលេងប្រឈមជាមួយអតីតក្លឹបរបស់គាត់ទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Hashioka, Mengi, Burke; Onyedinma, Barkley, Clark, Doughty; Townsend, Chong; Morris
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.City ៣:១ Luton
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



