Close
Featured-Image
Prediction: Newcastle អាចសងសឹកភ្ញៀវ Tottenham ដែលធ្លាប់ផ្តួលពួកគេកាលពីដើមរដូវកាលបានទេ?
ទំហំអក្សរ
តូច
ធំ

ដើរតួក្នុងនាមជាភ្ញៀវសម្រាប់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងតែបន្តចង់រំកិលខ្លួនរបស់ពួកគេអោយកាន់តែកៀកទៅកាន់កំពូលតារាងទាំងបួននៃក្របខណ្ឌ Premier League នៅពេលពួកគេធ្វើដំណើរទៅកាន់ទឹកដីភាគខាងជើងឈៀងខាងលិចអង់គ្លេស St James’ Park ដើម្បីសួរសុខទុក្ខម្ចាស់ផ្ទះ Newcastle Unitedនាវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃសៅរ៏ខានស្អែកនេះ។គួររំលឹកថាក្រុមសារិកាព្រៃ នឹងរំពឹងរកការសងសឹក បន្ទាប់ពីពួកគេត្រូវបានក្រុមម្ចាស់ផ្ទះ Tottenham លត់ដោយលទ្ធផល៤ទល់និង១ក្នុងការប្រកួតនៅភាគខាងជើងទីក្រុងឡុងដ៍កាលពី ៤ ខែមុន។៦ប្រកួតចុងក្រោយរបស់ Newcastle នៅក្របខណ្ឌ EPLគឺឈ្នះ៣ចាញ់២ស្មើ១ ឈរនៅលេខរៀងទី៨ ខណៈ Tottenham ឈរនៅលេខរៀងទី៤មានពិន្ទុស្មើ Aston Villa ប៉ុន្តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង និង មានគម្លាតពីក្រុមលេខ៣ Man.City ១០ពិន្ទុ។
១.ប្រវត្តិជួបគ្នា
ជួបគ្នាដើមរដូវកាល Tottenham បានលត់ភ្ញៀវ Newcastle ៤ទល់និង១។ទោះយ៉ាងណាការជួបគ្នាសរុប១៦៩ដង Newcastle ឈ្នះ៧៤ ខណៈ Tottenham ឈ្នះ៦១ ក្រៅពីនោះស្មើគ្នា។ ប៉ុន្តែបន្ទាប់ពីការទទួលជ័យជម្នះចំនួន៤ លើកក្នុងចំណោម ៦ ប្រកួតក្រៅផ្ទះក្នុងក្របខ័ណ្ឌ Premier League ក្រុម Tottenham Hotspur បានឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតចុងក្រោយ។ផ្ទុយទៅវិញ
បន្ទាប់ពីចាញ់ ៦ ដងក្នុង ៧ ប្រកួតនៅ Premier League ក្រុម Newcastle United បានចាញ់តែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ពួកគេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

២.ពត៌មានក្រុមNewcastle(ម្ចាស់ផ្ទះ)
Newcastle vs Tottenham team news, prediction, kick-off time & TV channel
Joe Willock គឺជាការសង្ស័យសម្រាប់ក្រុម Newcastle ក្នុងជម្រើស១១នាក់ដោយសាររបួសសម្រាប់ការស្វាគមន៍ក្រុម Tottenham នៅថ្ងៃសៅរ៍។
Elliot Anderson គួរតែចាប់ផ្តើមជំនួស Willock ។ Harvey Barnes ក៏អាចចូលមកក្នុងក្រុមជម្រើស១១នាក់ផងដែរ បើទោះបីជាគ្រូបង្វឹកលោក Eddie Howe មានជម្រើសតិចតួច។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Dubravka; Krafth, Schar, Burn, Hall; Longstaff, Guimaraes, Anderson; Barnes, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Newcastle vs Tottenham: How to Watch, Kick-off Time, Team News, Injury Updates
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Richarlison បានខកខានចូលលេងការទទួលជ័យជម្នះ ៣-១ លើក្រុម Nottingham Forest ដោយសារតែរបួស ប៉ុន្តែអាចនិងចូលលេងជាកីឡាករបម្រុងសម្រាប់ការប្រកួតនេះ។ Ryan Sessegnon, Manor Solomon និង Fraser Forster នៅតែអវត្តមានចំណែកឯ Rodrigo Bentancur អាចនឹងចាប់ដៃគូជាមួយ Pierre-Emile Hojbjerg បន្ទាប់ពីពួកគេអង្គុយកៅអីបម្រុងពេលប្រកួតទល់នឹង Forest ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Van de Ven, Udogie; Bentancur, Bissouma; Johnson, Maddison, Werner; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ២ : ១ Tottenham
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930