Close
Featured-Image
Prediction: Leverkusen អាចរក្សាកំនត់ត្រាមិនដែលចាញ់ពេលទទួលភ្ញៀវមកពីអង់គ្លេសវគ្គ ១/៤ Europa League បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមភ្ញៀវញញួរធំ West Ham United នឹងត្រូវធ្វើការងារដ៏លំបាកមួយដើម្បីព្យាយាមបញ្ឈប់ក្រុមម្ចាស់ផ្ទះ Bayer Leverkusen ដែលនៅមិនទាន់ស្គាល់បរាជ័យសោះសម្រាប់ការប្រកួតនៅគ្រប់ក្របខណ្ឌប្រកួត នារដូវកាលនេះ និងជាបេក្ខភាពខ្ពាស់ដែលនិងក្លាយជាម្ចាស់ជើងឯក Bundesliga ខណៈពួកគេត្រូវធ្វើការប្រកួតក្របខណ្ឌ Europa League វគ្គ ១/៤ ផ្តាច់ព្រ័ត្រជើងទីមួយនៅទឹកដី BayArena នាវេលាម៉ោង២រំលងអធ្រាតឈានចូលកាលពីថ្ងៃព្រហស្បតិ៍។គួររំលឹកថាក្រុមញញួរធំអង់គ្លេសបានធ្វើការត្រលប់មកអាឡឺម៉ង់វិញក្រោយផ្តួល Freiburg សរុប៧ទល់និង០ ជាលើកចុងក្រោយនៅវគ្គ ១៦ក្រុម ខណៈក្រុមលោក Xabi Alonso បានផ្តួល Qarabag របស់អាហ្សែបែហ្សង់នោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bayer Leverkusen v West Ham United
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមិនដែលជួបគ្នាពីមុនមកទេ ប៉ុន្តែLeverkusen ធ្លាប់ប៉ះ Tottenham នៅរដូវកាល ២០១៦-២០១៧ ក្របខណ្ឌ Europa League ។ សម្រាប់Leverkusen ៨ប្រកួតនៅក្របខណ្ឌទីពីរទ្វីបអឺរ៉ុបនេះគឺ មិនដែលចាញ់ទេ និងរកបានគ្រាប់បាល់២៤គ្រាប់ឯណោះ។
២.ពត៌មានក្រុមLeverkusen(ម្ចាស់ផ្ទះ)
Xabi Alonso អាច​នឹង​គ្មានវត្តមានកីឡាករ Adam Hlozek, Nathan Tella និង Arthur ដែល​សុទ្ធសឹង​ជា​មន្ទិលសង្ស័យក្នុងការចូលលេង​ដោយសារ​បញ្ហា​សុខភាព។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHradecky; Kossounou, Tah, Hincapie; Frimpong, Xhaka, Andrich, Grimaldo; Wirtz, Adli; Schick
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Bayer Leverkusen v West Ham United
៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
West Ham មិនមានភាពកក់ក្តៅនោះទេ បន្ទាប់ពីខ្សែបម្រើ​ឆ្នើម Jarrod Bowen សញ្ជាតិ​អង់គ្លេស​បានរងរបួសកំលុងពេលប្រកួតជាមួយ Wolves កាលពី​ថ្ងៃ​សៅរ៍សប្តាហ៏មុន។ទោះយ៉ាងណាអ្នកចាំទី Alphonse Areola នៅ​តែ​មិនទាន់អាចចូលលេងបាន ខណៈ Edson Alvarez រងការព្យួរ​។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFabianski; Coufal, Zouma, Mavropanos; Johnson, Soucek, Ward-Prowse, Emerson; Kudus, Paqueta; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leverkusen ២ : ១ West Ham
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930