
ការប្រកួតនៅកីឡដ្ឋាន San Siro រវាងក្រុមម្ចាស់ផ្ទះ AC Milan ត្រូវទទួលក្រុមគូប្រជែងមកពីអ៊ីតាលីគឺAs Roma នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រសម្រាប់ការប្រកួតជើងទីមួយក្របខណ្ឌ Europa League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។សម្រាប់ម្ចាស់ផ្ទះ AC.Milan ធ្វើបានយ៉ាងល្អនៅក្របខណ្ឌ Serie A ដោយបានផ្តួលក្រុមនៅរួមលីក Roma ទាំងពីរលើកក្នុងរដូវកាលនេះ និងមិនស្គាល់ចាញ់សោះក្នុងការប្រកួត ៩ ដងចុងក្រោយទល់នឹងគូប្រជែងរបស់ពួកគេមកពីរដ្ឋធានី Rome អ៊ីតាលីមួយនេះ។
១.ប្រវត្តិជួបគ្នា
ជួបគ្នានៅក្នុងផ្ទះ AC.Milan ៦លើកចុងក្រោយគឺពួកគេតែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ ពេលជួប Roma និងបានផ្តួលក្រុមមួយនេះជានិច្ច។
២.ពត៌មានក្រុមAC.Milan(ម្ចាស់ផ្ទះ)
Milan ទំនងជាគ្មានកីឡាករតែម្នាក់ទេដោយសាររបួសគឺ Tommaso Pobega ខណៈខ្សែការពារអង់គ្លេសដើមកំណើតកាណាដា Fikayo Tomori នៅជាប់បម្រាម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Thiaw, Gabbia, Hernandez; Bennacer, Reijnders; Pulisic, Loftus-Cheek, Leao; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមRoma(ភ្ញៀវ)
Roma នឹងគ្មានវត្តមានកីឡាករ Sardar Azmoun ដែលជួបញ្ហារបួស ខណៈ Evan Ndicka រងការព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSvilar; Celik, Mancini, Llorente, Spinazzola; Cristante, Paredes, Pellegrini; Dybala, Lukaku, El Shaarawy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ AC.Milan ៣ : ១ Roma
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



