ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដាក់ដំណើរការផលិតផលទី១៥ របស់ខ្លួនឈ្មោះថា វឌ្ឍនៈ ឡាហ្គឺរ៉េដ ផលិតឡើងពី វឌ្ឍនៈ ព្រីមៀមបៀរ ដែលជាស្រាបៀរប្រណិតផលិតពីស្រូវសាឡីសុទ្ធដំបូងគេនៅកម្ពុជា លាយបញ្ចូលជាមួយក្រូចឆ្មារដែលធ្វើឲ្យស្រាបៀរថ្មីមួយនេះ មានរសជាតិជូរអែម ឈ្ងុយឆ្ងាញ់ ស្រាលស្រទន់ ផ្តល់ភាពស្រស់ស្រាយ ជាពិសេសសម្រាប់រដូវក្តៅនេះ និងដើម្បីចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មីនាពេលខាងមុខ។
វឌ្ឍនៈ ឡាហ្គឺរ៉េដ មានកម្រិតជាតិអាកុលតិចត្រឹមតែ ២.៥% ជាមួយនឹងរូបរាងកំប៉ុងវែងស្លីម ពណ៌ស មានអក្សរ “វ” ដែលជានិមិត្តសញ្ញាមិនអាចខ្វះបានពីម៉ាកសញ្ញា វឌ្ឍនៈ ស័ក្តិសមបំផុតសម្រាប់ការជួបជុំនៅខាងក្រៅ (outdoor activities) នៅសមុទ្រ បាប៊ីឃ្យូ និងពិចនិកជាដើម ជាពិសេសនៅពេលក្លាសេស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ ឲ្យកាន់តែត្រជាក់ ធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ បំបាត់ភាពស្រេកទឹក និងផ្តល់ភាពស្រស់ស្រាយទ្វេដង។ អបអររាល់ថ្ងៃ ឬជាភាសាអង់គ្លេស All Day Everyday គឺជាពាក្យស្លោករបស់ វឌ្ឍនៈ ឡាហ្គឺរ៉េដ ដោយសារ វឌ្ឍនៈ ឡាហ្គឺរ៉េដ មានរសជាតិស្រាលស្រទន់ ជូរអែមឆ្ងាញ់ ស្រួលទទួលទានបានទាំងមនុស្សប្រុស និងមនុស្សស្រី គ្រប់ពេលវេលា សម្រាប់រាល់ឱកាស និងការជួបជុំ។
លើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ វឌ្ឍនៈ ឡាហ្គឺរ៉េដ ក៏ផ្តល់សំណាងពីក្រវិលកំប៉ុងដើម្បីបង្កើនការជួបជុំរបស់អតិថិជនឲ្យកាន់តែរីករាយ ដែលក្នុងនោះមានទឹកប្រាក់ចាប់ពី ៦ពាន់រៀល រហូតដល់២០ លានរៀល ម៉ូតូ Scoopy និងរថយន្តភីកអាប់សេរីថ្មីជាច្រើនរង្វាន់។ វឌ្ឍនៈ ឡាហ្គឺរ៉េដ ចាប់ផ្តើមដាក់លក់នៅតាមហាងលក់ភេសជ្ជៈទូទាំងប្រទេស ជាពិសេសនៅតាមទីតាំងប្រគំតន្ត្រីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីទាំង១៤ខេត្តក្រុងចាប់ពីថ្ងៃទី១១ ដល់១៦ មេសា ឆ្នាំ២០២៤។
គិតមកដល់សព្វថ្ងៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលសរុបចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរគ្រុឌ,ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, គ្រុឌអាយស៍, គ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវ ក្រហម និងភេសជ្ជៈ វី-អាកទីវ បៃតង និងស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងឈ្នះមេដាយមាស ជាបន្តបន្ទាប់ សរុបចំនួន១៤ ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Award ត្រឹមរយៈពេលយ៉ាងខ្លី។
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]