
(បារាំង)៖ ក្នុងជំនួបការប្រកួតជើងទី១ UCL វគ្គ៨ ក្រុមចុងក្រោយ ដែលម្ចាស់ផ្ទះ Paris Saint-Germain បានបរាជ័យក្រោមថ្វីជើងក្លឹបកាតាឡាន់ Barcelona របស់អេស៉្បាញ ក្នុងលទ្ធផលបញ្ចប់ការប្រកួត ២ទល់នឹង៣។ ជាមួយគ្នានឹងការប្រកួតដ៏ធំនេះ អ្នកគាំទ្រជឿជាក់ថា ខ្សែការពារសញ្ជាតិអេស៉្បាញ Pau Cubarsí បានបង្ហាញភាពលេចធ្លោ និងត្រូវបានជឿថារូបគេ នឹងអាចវិវត្តន៍ខ្លួនក្លាយជាវីរបុរស «Franz Beckenbauer» ទី២បានផងដែរ។
គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធ PSG គឺ Kylian Mbappe ត្រូវបានខ្សែការពារវ័យត្រឹម ១៧ឆ្នាំ [Cubarsí] រារាំងតាមបិទរំខាន ស្ទើរតែពេញទីលាន និងគ្មានបាល់លេងទៅហើយ ជាហេតុធ្វើឲ្យរូបគេទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រក្នុងពិភពបាល់ទាត់៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



