
ក្រុមម្ចាស់ជើងឯកបារាំងLigue-១ និង ត្រូវជួបជាមួយក្រុមភ្ញៀវគឺជើងឯកអេស្បាញ La Liga ដើម្បីទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតជើងទី 1 ក្នុងក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈដែល Paris Saint-Germain ស្វាគមន៍ក្រុម Barcelona ទៅកាន់កីឡដ្ឋាន Parc des Princes នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី១១ស្អែកនេះ។
សម្រាប់ក្រុមPSG ដឹកនាំដោយលោក Luis Enrique និងត្រូវដឹកនាំក្លឹបថ្មីជួបជាមួយអតីតក្លឹបរបស់លោកឡើងវិញបន្ទាប់ពីបានទម្លាក់ Real Sociedad ដោយលទ្ធផល ៤ទល់និង១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ខណៈ Barcelona បានយកឈ្នះNapoli ដោយលទ្ធផល ៤ទល់និង២។
១.ប្រវត្តិជួបគ្នា
Barcelona បានចាញ់បីប្រកួតក្រៅផ្ទះខណៈការបរាជ័យមួយក្នុងចំណោមការបរាជ័យទាំងនោះចុងក្រោយបានកើតមានឡើង ក្នុងឆ្នាំ ២០១៧ ។ទោះយ៉ាងណា PSG បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបរបស់ពួកគេដោយលទ្ធផល ៦-១ ទល់នឹង Barcelona ក្នុងឆ្នាំ ២០១៧ កំលុងពេលលោក Luis Enrique បានដឹកនំា Barcelona។
២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ)
ម្ចាស់ផ្ទះបន្តគ្មានវត្តមាន Presnel Kimpembe, Layvin Kurzawa និង Sergio Rico ។Achraf Hakimi ត្រូវជាប់បម្រាមខណៈពេលដែល Nordi Mukiele នៅមិនទាន់ច្បាស់ក្រោយរងរបួសក្បាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Zaire-Emery, Marquinhos, Skriniar, Mendes; Lee, Ugarte, Vitinha; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមBarcelona(ភ្ញៀវ)
Xavi អាចស្វាគមន៍ការត្រលប់មកវិញដូចជា Pedri, Andreas Christensen និង Frenkie de Jong នៅពេលដែលក្រុមរបស់គាត់ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសនៅល្ងាចថ្ងៃពុធ។
ប៉ុន្តែ Gavi និង Alejandro Balde នៅព្យាបាលរបួសរយៈពេលវែងនៅឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Kounde, Cubarsi, Araujo, Cancelo; De Jong, Gundogan, Lopez; Yamal, Lewandowski, Raphinha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ១ : ០ Barcelona
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



