
(អង់គ្លេស)៖ ក្នុងជំនួបការប្រកួតនៅក្របខណ្ឌ UEFA Champion League ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់រំលងអាធ្រាត ក្លឹបអធិរាជស Real Madrid មិនអាចសងសឹងគូសត្រូវចាស់ គឺក្លឹបមេឃខៀវ Manchester City បានឡើយ ដោយបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើគ្នា ៣ទល់នឹង៣ ប៉ុណ្ណោះ ខណៈការស្មើគ្នានៅកីឡដ្ឋាន Santiago Bernabeu ធ្វើឲ្យ Real Madrid មានការព្រួយបារម្ភ នៅជើងទី២ ដោយពួកគេនឹងត្រូវហោះទៅកាន់ទឹកដីរបស់ក្រុម Man City វិញម្តង។
ក្រុមរបស់លោក Pep Guardiola បាននាំមុខមុននៅនាទីទី២ នៅពេលដែល Bernardo Silva ស៊ុតបាល់ហ្វ្រីឃីកចម្ងាយ ២៥ម៉ែត្រ យ៉ាងប៉ិនប្រសប់ទៅលើអ្នកចាំទី Andriy Lunin ។ បើមើលទៅលើការគ្រប់គ្រងបាល់គឺថា Man City មានភាពលេចធ្លោជាង Real Madrid ។ គួរកត់សម្គាល់ថា មនុស្សយន្ត Haaland ទទួលបានពាក្យឌឺដងផ្លែផ្កា នៅក្នុងការប្រកួត១នេះ ដោយរូបគេមិនអាចរកគ្រាប់បាល់ និងមិនសូវជាមានបាល់លេងនោះទេ។ សរុបមកវិញ យើងមានតែរង់ចាំមើលនៅជើងទី២ ដែលជាការប្រកួតកាត់សេចក្តីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០២៣-២៤៕
សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



