Close
Sponsor ads Featured-Image
សឹងមិនជឿថា MAN UTD សម្រេចចិត្តឲ្យខ្សែការពារឆ្នើមរូបនេះ ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ការពិភាក្សាគ្នាថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តអនុញ្ញាតឱ្យខ្សែការពារឆ្នើម Raphael Varane ចាកចេញពីក្លឹប ដោយមិនមានតម្លៃខ្លួននៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៣-២៤ នេះបើយោងតាមគេហទំព័រ Football Insider។ ទន្ទឹមនឹងនេះ បិសាចក្រហមបានបដិសេធឱកាសក្នុងការបន្តកិច្ចសន្យារយៈពេល ១ឆ្នាំ បន្ថែមកាលពីដើមឆ្នាំ ២០២៤ កន្លងទៅ ដូច្នេះកិច្ចសន្យាដែលមានស្រាប់របស់ Varane នៅ Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Erik ten Hag's Man Utd muddle! Raphael Varane's impressive return hammers  home Dutchman's dreadful decision-making | Goal.com India

ads

គួរកត់សម្គាល់ថា Varane បានបង្ហាញខ្លួន ៣០លើក ក្នុងក្រុមរបស់លោក Erik ten Hag នៅរដូវកាលនេះ ខណៈរូបគេបានខកខានការប្រកួតកាលពីថ្ងៃអាទិត្យជាមួយ Liverpool នៅ Old Trafford ដោយសារបញ្ហារបួស។ លើសពីនេះ កីឡាករវ័យ ៣០ឆ្នាំ គឺជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេរបស់ក្លឹបផងដែរ ដោយ Varane បានផ្លាស់មកកាន់ Old Trafford ក្នុងឆ្នាំ២០២១ ក្រោយរូបគេបានបង្ហាញខ្លួន ៣៦០លើក កាលពីអំឡុងនៅ Real Madrid ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្នុងដំណាក់កាលនេះ មិនច្បាស់ទេថា Varane នឹងសាកសមលេងក្នុងការប្រកួត Premier League បន្ទាប់របស់ Man United ដែលត្រូវប៉ះ Bournemouth នៅកីឡដ្ឋាន Vitality នាសប្តាហ៍នេះ៕

Raphael Varane's relationship with Erik ten Hag has 'broken down' after  incident earlier this season

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930