
(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta របស់ក្លឹបញញួរធំ West Ham United នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ ទន្ទឹមនឹងនេះ Paqueta ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់កីឡដ្ឋាន Etihad កាលឆ្នាំមុនផងដែរ ដោយកាលនោះកីឡាករឆ្នើម Kevin De Bruyne បានជួបបញ្ហារបួសអស់រយៈពេលជាច្រើនខែ។
បច្ចុប្បន្នភាព កីឡាករវ័យ ២៦ឆ្នាំ បានបង្ហាញខ្លួនបានយ៉ាងលេចធ្លោនៅលើទីលាន សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក David Moyes ខណៈរូបគេរកបាន ៨គ្រាប់ និង Assists ៧ដង ក្នុងការបង្ហាញខ្លួន ៣៦ដង នៅគ្រប់ការប្រកួតទាំងអស់។ ជាមួយគ្នានេះផងដែរ យោងតាមប្រភព Daily Mail បានអះអាងថា ក្លឹប Man City បានបន្តការតាមប្រមាញ់ Paqueta និងបានឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Paqueta ហើយ។ បន្ថែមពីនេះ Man City ធ្លាប់បានយល់ព្រមលើតម្លៃផ្ទេរ ៧០លានផោន ជាមួយ West Ham ម្តងរួចមកហើយ ប៉ុន្តែស្ថិតក្នុងការវាយតម្លៃបន្ថែម។
គួរជម្រាបដែរថា West Ham ចង់រក្សា Paqueta ខណៈកិច្ចសន្យាកុងត្រានៅសល់ជាង ៣ឆ្នាំ ទៀតឯណោះជាមួយជម្រើសបន្ថែម ១ឆ្នាំ ផងដែរ។ ជាក់ស្តែង Paqueta កំពុងរង់ចាំសាលក្រមរបស់ FA ក្នុងការស៊ើបអង្កេតលើការភ្នាល់ល្បែងស៊ីសង៕
ប្រភព៖ SportsMole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់ដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



