Van Dijk ថាលទ្ធផលស្មើគ្នាជាមួយ Man.Utd គឺប្រៀបដូចជារឿងខកចិត្តមួយនេះសម្រាប់ Liverpool
ទំហំអក្សរ
តូច
ធំ
ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បាននិយាយថា លទ្ធផលស្មើគ្នា ២ទល់និង២នៅលើទឹកដីក្រុម Manchester United កាលពីថ្ងៃអាទិត្យ ហាក់បីដូចជារឿងបរាជ័យក្នុងការប្រជែងពានដូច្នេះដែរពោលគឺបន្ទាប់ពីក្រុមភ្ញៀវបានខកខានឱកាសឡើងមកឈរនៅកំពូលតារាងដោយបាត់បង់ពីរពិន្ទុនោះ។ មានន័យថាទោះបីជាMan Utd បង្ហាញទម្រង់លេងដ៏លំបាកក្នុងរដូវកាលនេះក៏ដោយ Liverpool បានបរាជ័យក្នុងការយកឈ្នះលើក្រុមលោក Erik ten Hag ក្នុងការជួបគ្នាបីលើកក្នុងរដូវកាលនេះ។ ក្នុងនោះMan.United បានទម្លាក់ Liverpool ចេញពីព្រឹត្តការណ៏ FA Cup វគ្គ១/៤ផ្តាច់ព្រ័ត្រដ៏ កាលពីបីសប្តាហ៍មុន ក្រោយលទ្ធផលស្មើ 0-0 នៅលើទឹកដី Anfield ក្នុងខែធ្នូសម្រាប់ពាន EPL។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ខ្សែការពារស្លាបសញ្ជាតិហូឡង់ Van Dijk បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ វាមានអារម្មណ៍ដូចជាការបាត់បង់ឳកាសទៅហើយ។ វាជាកំហុសរបស់យើងម្តងទៀត។យើងមានឱកាសច្រើនណាស់ ហើយយើងគួរតែបញ្ចប់ការប្រកួតដោយជ័យជំនះ។ តែបើយើងខកខានសម្រាប់រដូវកាលចុងក្រោយនោះលោក Jurgen Klopp មិនអាចដឹកនាំក្រុមក្លាយជាក្រុមដែលឈ្នះពាន ២០ដងស្មើគ្នានិងកំនត់ត្រារបស់ Man.Utd ទេ។

ក្រុមភ្ញៀវLiverpool ដែលបានគ្រប់ដណ្តប់ការប្រកួតច្រើនជាងម្ចាស់ផ្ទះ ត្រូវការចាំបាច់បាល់ប៉េណាល់ទី Mohamed Salah ចុងក្រោយ ដើម្បីជៀសវាងបរាជ័យបន្ទាប់ពីLuis Diaz រកបានគ្រាប់បាល់នាំមុខក៏ដោយ ប៉ុន្តែការស៊ុតបាល់បញ្ចូលទីវាយបក២គ្រាប់នាំមុខវិញរបស់ Bruno Fernandes និង Kobbie Mainoo គឺធ្វើអោយក្រុមភ្ញៀវមានភាពលំបាកច្រើននៅតង់ទី២។ លទ្ធផលស្មើនេះបានធ្វើឱ្យ Liverpool មានពិន្ទុស្មើក្រុមនាំមុខតារាង Arsenal ៧១ដូចគ្នាប៉ុន្តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង៩គ្រាប់។ ទោះយ៉ាងណាLiverpool នាំមុខ Manchester City ត្រឹមតែមួយពិន្ទុប៉ុណ្ណោះជាមួយនឹងការប្រកួតចំនួន ៧ ដែលនៅសល់ក្នុងការប្រជែងដណ្តើមពាន។
ប្រភព:Besoccer
Article Tags
Related Articles