
Aston Villa នឹងសម្លឹងរកជ័យជំនះពីការរងបរាជ័យក្នុងក្របខ័ណ្ឌ Premier League នៅពាក់កណ្តាលសប្តាហ៍ក្រោយបរាជ័យក្រោមថ្វីជើងMan.City ខណៈក្រុមលោក Unai Emery និងត្រៀមស្វាគមន៍ ក្រុមភ្ញៀវ Brentford មកកាន់ទឹកដី Villa Park នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង៩យប់នេះ។គួររំលឹកថា Aston Villa បានយកឈ្នះលើ Brentford ក្នុងលទ្ធផល ២ទល់និង១ក្នុងការប្រកួតកាលពី៤ ខែមុន ដូច្នេះប្រសិនជាពួកគេអាចបន្តរកឃើញជ័យជំនះលើកទីពីរនេះបាននោះពួកគេនិងកសាងកេរ្ពីឈ្មោះផ្តួលក្រុមរហស្សនាមសត្វឃ្មុំ ២លើកក្នុង១ឆ្នាំនិងបង្កើតកំនត់ត្រារយៈពេល ៧៧ ឆ្នាំ ។សម្រាប់ ៦ប្រកួតចុងក្រោយ របស់ Aston Villa នៅក្របខណ្ឌ EPL គឺ ៦ប្រកួតចុងក្រោយគឺឈ្នះ៣ចាញ់២ស្មើ១ឈរនៅលេខរៀងទី៤ ខណៈBrentford ឈរនៅលេខរៀងទី១៥ ក្រោយ៦ប្រកួតចុងក្រោយឈ្នះឈ្នះ៣ចាញ់៣។
១.ប្រវត្តិជួបគ្នាៈ
បន្ទាប់ពីការប្រកួតមិនឈ្នះចំនួនប្រាំបីលើកជាមួយក្រុមBrentfordក្នុងការប្រកួតលីករួចមក Aston Villa បានឈ្នះពីរប្រកួតក្នុងចំណោមបីប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការ ប្រកួតនេះ។Brentford មិនដែលឈ្នះការប្រកួតលីកក្រៅផ្ទះនៅ Villa Park ប៉ុន្តែបានចាញ់តែបីប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួនប្រាំបីរបស់ពួកគេជាមួយនឹងក្រុម Aston Villa នៅទីលានប្រកួត។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ) Unai Emery នៅតែមិនមានវត្តមានកីឡាករ Boubacar Kamara, Emi Buendia និង Tyrone Mings ។Ollie Watkins អាចត្រលប់មកទីនេះវិញ ក្រោយខកខានការធ្វើដំណើរទៅជួប Manchester City នៅពាក់កណ្តាលសប្តាហ៍។John McGinn អាចត្រលប់មកវិញបន្ទាប់ពីបញ្ចប់ការហាមឃាត់បីប្រកួត។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Moreno; Bailey, Luiz, Tielemans, McGinn; Diaby, Duran -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Thomas Frank បន្តការប្រកួតដោយគ្មានកីឡាករយ៉ាងតិចប្រាំពីរនាក់ដោយសាររបួស។ Bryan Mbeumo អាចនឹងចូលលេងជម្រើសដំបូងចាប់តាំងពីដើមខែធ្នូ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Zanka, Collins, Ajer; Roerslev, Onyeka, Jensen, Janelt, Reguilon; Mbeumo, Toney
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa២ : ០ Brentford
ប្រភព:whoscored &sportskeeda&sportsmole

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង […]


