
Arsenal និងអាចឡើងមកកាន់កំពូលតារាងក្របខណ្ឌ EPL ឡើងវិញនៅពេលដែលពួគគេរកបានជ័យជំនះពេលទទួលភ្ញៀវ Luton Town សម្រាប់ការប្រកួតនៅវេលាម៉ោង និង៣០នាទីទាបភ្លឺចូលថ្ងៃព្រហស្បត្ត៏ទី ៤ មេសា ២០២៤ស្ងែកនេះ។គួររំលឹកថាក្រុមម្ចាស់ផ្ទះ Arsenal របស់គ្រូបង្វឹកអេស្បាញលោក Mikel Arteta បានត្រឹមរកបាន១ពិន្ទុពីក្រុម Man. City នៅចុងសប្តាហ៍មុន ខណៈLuton Town បានបរាជ័យចាញ់ Tottenham Hotspur២ទល់និង១។សម្រាប់៦ប្រកួតចុងក្រោយ Arsenal ឈ្នះ៥ស្មើ១ ឈរនៅលេខរៀងទី ២មានគម្លាត២ពិន្ទុពីក្រុមនាំមុខតារាង Liverpool ខណៈ Luton មិនដែលឈ្នះដោយស្មើ២ចាញ់៤ឈរនៅលេខរៀងទី១៨បាតតារាង។
ជួC
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយជាមួយក្រុមទើបនិងឡើងមកនៅក្របខណ្ឌ EPL Arsenal តែងផ្តួលពួកគេនិងមិនដែលស្មើ ខណៈការប្រកួតទាំងនោះ Arsenal រកបានុយ៉ាងហោចណាស់ ៣គ្រាប់។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber គឺជាអ្នកអវត្តមានតែមួយគត់របស់ Arsenal នៅទីនេះ។Gabriel Martinelli អាចនឹងត្រូវបានស្តារឡើងវិញក្នុងជម្រើស១១នាក់ដំបូងបន្ទាប់ពីមកប្រកួតនៅ Etihad កាលពីថ្ងៃអាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Tomiyasu, Saliba, Kiwior, Zinchenko; Odegaard, Partey, Rice; Martinelli, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមLuton Town(ភ្ញៀវ)
Luton អាចមានកីឡាករមិនតិចជាង ១២ នាក់សម្រាប់ការធ្វើដំណើរទៅកាន់ទឹកដី Emirates ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Kabore, Hashioka, Mengi, Johnson; Mpanzu, Barkley, Clark; Townsend, Morris, Woodrow
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៤ :០ Luton
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



