
(អង់គ្លេស)៖ ខ្សែបម្រើស្លាប Facundo Pellistri របស់ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនក្នុងការចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដោយសាររូបគាត់តូចចិត្ត និងមិនសូវបានចូលលេងនៅជម្រើស ១១ នាក់ដំបូងប្រចាំក្រុម។ ទន្ទឹមនឹងនេះដែរ Pellistri នៅសល់កុងត្រា ១ ឆ្នាំជាងទៀតនៅទឹកដី Old Trafford លើកិច្ចសន្យាដែលមានស្រាប់។
រំលឹកដែរថា កីឡាករអន្តរជាតិអ៊ុយរូហ្គាយបានចាកចេញពីក្លឹបកុមារភាព Penarol ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃក្រោម ៨លានផោន ក្នុងខែតុលា ឆ្នាំ ២០២០ ហើយបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅអំឡុងពេលនោះ។ យ៉ាងណាមិញ Pellistri បានបង្ហាញខ្លួនក្នុងក្រុមដំបូងត្រឹមតែ ២៤ លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់ សម្រាប់ Man Utd។
យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe កំពុងរៀបចំផែនការដោះដូរកីឡាករក្នុងក្រុមនៅរដូវក្តៅនេះផងដែរ។ គួរជម្រាបដែរថា បច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំ កំពុងលេងនៅក្លឹប Granada ប្រទេសអេស៉្បាញ ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈរូបគេអាចនឹងត្រូវក្លឹប Granada ទិញយកផ្តាច់កុងត្រា ដោយសារសមត្ថភាព និងការបត់បែនតាមកាលៈទេសៈដែល Pellistri បានបង្ហាញ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



