
ការត្រលប់មកវិញរបស់ Militao ធ្វើឱ្យខ្ញុំសប្បាយចិត្តជាងគ្រាប់បាល់របស់ខ្ញុំទៅទៀត ពីព្រោះខ្ញុំដឹងថាខ្ញុំនឹងស៊ុតបញ្ចូលទីម្តងទៀតនេះព្រោះវាជាពេលវេលាពិសេសមួយសម្រាប់គាត់(Militao)ជាការលើកឡើងរបស់ខ្សែបម្រើប្រយុទ្ធស្លាប Rodrygo បាននិយាយក្រោយបញ្ចប់ការប្រកួតពេលផ្តួល Bilbao ២ទល់និង០ កាលពីថ្ងៃចន្ទ ។គួររំលឹកផងដែរថាខ្សែការពារអន្តរជាតិប្រេស៊ីល Militao បានវិលត្រឡប់មកជួយក្រុម Real Madrid វិញបន្ទាប់ពីសម្រាក រយៈពេលប្រាំពីរខែដោយបញ្ហារបួសដាច់សរសៃពួរជង្គង់ ពោលគឺបានរបួសពេលលេងទល់នឹង Bilbao ដូចគ្នាកាលពីខែ សីហា ឆ្នាំមុន។មុនពេលស៊ុតបញ្ចូលទីពីរដងដើម្បីជួយ Real Madrid យកឈ្នះ Bilbao ២ទល់និង០ពោលគឺ Rodrygo រកបានតែមួយគ្រាប់គត់ក្នុង ១២ ប្រកួតចុងក្រោយរបស់គាត់។
វាជាសប្តាហ៍ដ៏ល្អសម្រាប់កីឡាករវ័យ ២៣ ឆ្នាំដែលបានស៊ុតបញ្ចូលទីឱ្យប្រេស៊ីលទល់នឹងអេស្ប៉ាញក្នុងអំឡុងពេលប្រកួតមិត្តភាពអន្តរជាតិ។ទម្រង់លេងរបស់កីឡាករអន្តរជាតិប្រេស៊ីល Rodrygo ក៏កំពុងស្ថិតក្នុងពេលវេលាដ៏ល្អ ខណៈដែល Real Madrid ត្រៀមប៉ះ Man City វគ្គ៨ក្រុមពានរង្វាន់UCLនៅថ្ងៃអង្គារសប្តាហ៏ក្រោយ។Rodrygo បានលើកឡើងបន្ថែមថាៈវានឹងមានភាពប្រកួតប្រជែងដូចរាល់ដង។ យើងជួបជាមួយ Man.City ម្តងទៀត ហើយយើងត្រៀមខ្លួនសម្រាប់ពួកគេ។វាគួរតែជាការប្រកួតដ៏អស្ចារ្យ តោះសូមបងប្អូនត្រៀមទៅតាមដានមើលថានិងមានអ្វីកើតឡើង។
ប្រភព:Tribuna
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



