Close
Sponsor ads Featured-Image
Kane នាំមុខកំណត់ត្រា Rooney ក្នុងនាមអ្នកស៊ុតច្រើនគ្រាប់ឲ្យអង់គ្លេស ពេលឈ្នះអ៉ីតាលី
ទំហំអក្សរ
តូច
ធំ

(រ៉ូម)៖ ខ្សែប្រយុទ្ធ Harry Kane បានក្លាយជាអ្នករកគ្រាប់ស៊ុតច្រើនជាងគេឲ្យអង់គ្លេស នាំមុខម្ចាស់កំណត់ត្រាចាស់ Wayne Rooney នៅពេលក្រុមតោកំណាចមួយនេះយកឈ្នះអាសូរីអ៉ីតាលីនៅថ្ងៃបើកឆាកជម្រុះ Euro 2024 នាយប់មិញនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

កីឡាករដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Tottenham Hotspur ខាងលើនេះ រកបានគ្រាប់ទី៥៤ របស់គេ ដើម្បីនាំមុខ Wayne Rooney ដែលមាន ៥៣គ្រាប់ តាមរយៈគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៤៤ និងជាជ័យជម្នះលើកដំបូងសម្រាប់អង់គ្លេសផងដែរលើអ៉ីតាលី គិតចាប់តាំងពីឆ្នាំ១៩៦១ មក។

សៀវភៅប្រវត្តិសាស្រ្តបានចារឈ្មោះ Harry Kane នៅត្រឹមនាទី៤៤ នៅពេលកីឡាករចាំទី Gianluigi Donnarumma មិនអាចជួយសង្រ្គោះគ្រាប់ទី២ បាន ក្រោយពេល Declan Rice ជាអ្នករកគ្រាប់នាំមុខតាំងពីនាទី១៣ មកម្ល៉េះ។

Kane បានប្រើពេលអស់ ៥ឆ្នាំ ក្នុងការបំបែកកំណត់តា្ររបស់ Rooney ដែលស៊ុតបាន ៥៣គ្រាប់ឲ្យអង់គ្លេសតាំងពីឆ្នាំ២០១៨ មក មុនពេលចូលនិវត្តន៍ ក្រោយលេងបាន ១២០ប្រកួតច្រើនជាង Kane ដែលទើបលេងបាន ៨១ប្រកួតប៉ុណ្ណោះជាមួយក្រុមតោ។

ក្រុមដែលដឹកនាំដោយលោក Gareth Southgate នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះ នៅពេលខ្វះ ១០នាទីដល់ម៉ោងបញ្ចប់ការប្រកួត ដោយសារតែខ្សែការពារ Luke Shaw ទទួលបានកាតលឿងជាលើកទី២ ក្រោយពេល Mateo Retegui ជាអ្នករកបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះអ៉ីតាលីនៅនាទី៥៦ ពីមួយប្រកួតបើកឆាកពូល C នៃវគ្គជម្រុះ European Championship ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031