
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាក្រុម Manchester City បានបង្កើនទម្រង់លេងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្បាញបានទទួលស្គាល់ថាក្រុមរបស់ខ្លួនក៏កំពុងតែកសាងសមត្ថភាពអោយស្ថិតទៅជិតកម្រិតមួយនោះដែរហើយ។គួរកត់សម្គាល់ថាការលើកឡើងដូច្នេះគឺមុនពេល Arsenal ត្រូវធ្វើដំណើរមកសួរសុខទុក្ខក្រុមការពារតំណែងជើងឯក Premier League នាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអាទិត្យនេះ ខណៈ Man. City ជាម្ចាស់ផ្ទះឈរនៅលេខរៀងទី ៣ មាន១ ពិន្ទុតាមពីក្រោយក្រុម Arsenal ។វាក៏ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំដែលក្រុមប្រកួតប្រជែងពាន ទាំង ៣ បន្ទាប់ពី ២៨ ប្រកួតមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុ ខណៈLiverpool ស្ថិតនៅលេខ ២ ។
លោក Arteta អតីតជំនួយការគ្រូបង្វឹក Man.City រូបនេះ បាននិយាយថា : វាជាការប្រកួតដ៏ធំសម្រាប់ក្រុមទាំងពីរ ហើយលទ្ធផលជ័យជំនះនឹងផ្តល់ឱ្យយើងនូវការជំរុញប្រសិនបើយើងឈ្នះ ប៉ុន្តែមានការប្រកួតជាច្រើនដែលត្រូវប្រឈមបន្តទៀត ។យើងបានរៀនពីកម្រិត វាជាកម្រិតដែលយើងចង់នៅ។យើងកាន់តែខិតជិតក្នុងរយៈពេល ២ ឬ ៣ ឆ្នាំកន្លងមកនេះ។ យើងត្រូវបិទគម្លាតនោះ ហើយព្យាយាមធ្វើខ្លួនឱ្យប្រសើរជាងពួកគេ។
សម្រាប់ Man. City មានបំណងចង់លើកពានEPL ជាលើកទីបួនជាប់ៗគ្នា និងមានកំនតត់ត្រាល្អដោយបានឈ្នះ១២ លើកក្នុងចំណោម ១៣ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal និងចាញ់តែមួយដងគត់នៅកីឡដ្ឋាន Emirates កាលពីដើមរដូវកាលនេះ។លោក Pep Guardiola គ្រូបង្វឹករបស់ City បាននិយាយថា “ដើម្បីឈ្នះ Premier League អ្នកត្រូវតែឈ្នះស្ទើរតែគ្រប់ការប្រកួតដែលខ្ញុំចង់និយាយ ។ ខ្ញុំមិនសង្ឃឹមថា Arsenal និង Liverpool នឹងថមថយពិន្ទុច្រើននោះទេ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



