Close
Ads: 88BOL
Featured-Image
មកដឹងមូលហេតុអ្នកគាំទ្រ MAN UTD ច្រៀងឈ្មោះ Ronaldo អំឡុងការប្រកួតជាមួយ Barcelona (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន Manchester Evening News បានឲ្យដឹងថាអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានច្រៀងស្រែកហៅឈ្មោះវីរបុរស Cristiano Ronaldo ជាលើកដំបូងចាប់តាំងពីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះចាកចេញពីក្លឹបកាលពីខែវិច្ឆិការ ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីម្ចាស់ពាន Ballon d’Or ៥សម័យ បានបញ្ចប់កិច្ចសន្យាជាមួយក្លឹប ក្រោយផ្ទុះបទសម្ភាសន៍រិះគន់ក្លឹប Man Utd ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយពិធីករដ៏ល្បីឈ្មោះលោក Piers Morgan។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Cristiano Ronaldo to leave Manchester United with immediate effect | Cristiano Ronaldo | The Guardian

មូលហេតុដែលប្រិយមិត្ត Man Utd ធ្វើបែបនេះអំឡុងការប្រកួត ជើងទី២ វគ្គ Playoff UEFA Europa League របស់ពួកគេនៅ Old Trafford ដោយពួកគេបានសម្រេចចិត្តច្រៀងឈ្មោះអតីតខ្សែប្រយុទ្ធប្រវត្តិសាសស្រ្ត Real Madrid គឺចង់ធ្វើឲ្យអ្នកគាំទ្រ Barcelona មានការផ្ទុះកំហឹងនិងមានអារម្មណ៍ច្របូកច្របល់។

Cristiano Ronaldo: Ralf Rangnick explains Manchester United striker's absence due to injury | The Independent

គួរបញ្ជាក់ផងដែរថា Ronaldo ធ្លាប់លេងដើរតួជាគូបដិបក្សតស៊ូដ៏ខ្លាំងក្លាជាមួយ Barcelona អំឡុងពេលដែលគាត់ប្រកបអាជីពនៅរដ្ឋធានីប្រទសអេស្ប៉ាញ ខណៈធ្លាប់លេងប្រឈម នឹងក្លឹបយក្សកាតាឡាន់ ៣៤ដងបូករួមជាមួយ Man United ផងដែរ៕ សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់…

How has Cristiano Ronaldo performed at Manchester United? - European Golden Shoe to Ballon d'Or | Goal.com UK

អត្ថបទទាក់ទង