Close
Featured-Image
មិនបង្អង់យូរ! Man.Utd សម្លឹងឃើញបេក្ខភាពខ្សែបម្រើឆ្នើមរូបនះមកជំនួស Casermiro (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Man. United ​កំពុង​ប្រជែង​ការ​ចុះ​ហត្ថលេខា​ខ្សែ​បម្រើ​ក្លឹប Bayern Munich កីឡាករ Joshua Kimmich ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះដើម្បីមកជំនួសខ្សែបម្រើ-ការពារជើងចាស់ Casemiro ស្របពេលអនាគតរបស់កីឡាករអាឡឺម៉ង់បច្ចុប្បន្ន នៅទឹកដី Allianz Arena នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២៥។ ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងត្រូវបានមើលឃើញថាចង់ចាកចេញពីទឹកដី Allianz Arena ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេងក្រៅពីទឹកដីអាឡឺម៉ង់។ក្លឹប Manchester City, Liverpool និង Arsenal សុទ្ធសឹងបានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណៈដែល Barcelona និង Real Madrid ក៏ត្រូវបានគេគិតថាចាប់អារម្មណ៍កីឡាករ RB Leipzig រូបនេះ ផងដែរ។ទោះយ៉ាងណប្រភពពី ​​Sport Man United ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាលកំណត់អត្តសញ្ញាណ Kimmich ជាបេក្ខភាពដ៏ល្អដើម្បីជំនួសតំណែង Casemiro ដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd join transfer race with Liverpool and Man City for Bayern Munich's Joshua Kimmich ahead of huge midfield cull | The Sun

Ten Hag could finally replace Casemiro with Man Utd's "genius"

សម្រាប់ខ្សែបម្រើ-ការពារប្រេស៊ីល Casemiro បានផ្លាស់ប្តូរទៅកាន់ Old Trafford ពីក្រុម Real Madrid នៅរដូវក្តៅឆ្នាំ ២០២២ ក្រោយបរាជ័យនាំយក Frenkie de Jong របស់ Barcelona ។សម្រាប់Casemiro វ័យ ៣២ ឆ្នាំរូបនេះបានខកខានការប្រកួតទល់នឹង Liverpool ក្នុង FA Cup មុនពេលសម្រាកអន្តរជាតិ ដោយសារបញ្ហាសាច់ដុំ ហើយវានៅតែត្រូវមើលថាតើគាត់ត្រលប់មកវិញសម្រាប់ការប្រកួតថ្ងៃសៅរ៍ជាមួយ Brentford។ទោះយ៉ាងណាក្លឹបមកពីអារ៉ាប៊ីសាអូឌីតត្រូវបានគេជឿថាកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Casemiro ហើយវាហាក់ដូចជាថាគាត់នឹងត្រូវបានផ្តល់ភ្លើងខៀវឱ្យCasemiro ចាកចេញពីក្រុមរបស់ Erik ten Hag នៅក្នុងទីផ្សារបើកដំណើរការនាពេលបញ្ចប់រដូវកាលខាងមុខ។

ប្រភព:sportsmole

វីដេអូ:

អត្ថបទទាក់ទង