Close
Featured-Image
Prediction: Arsenal អាចផ្តួល Man.City ដើម្បីបន្តក្តីសង្ឃឹមលើកពាន EPL បានទេ?
ទំហំអក្សរ
តូច
ធំ

កាំភ្លើងធំArsenal អាចនិងរំកិលខ្លួន៤ពិន្ទុលើកំពូលតារាងប្រសិនពួកគេផ្តួលក្រុមការពារតំណែងជើងឯក Man.City សម្រាប់ការប្រកួតវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃអាទិត្យស្ងែកនេះ ។ ព្រឹត្កិការណ៏នេះក៏អាចជាការបង្កើតកំនត់ត្រាមិនដែលឈ្នះ Man.City សោះនៅទឹកដីEtihad រយៈពេល៩ឆ្នាំចុងក្រោយផងដែរសម្រាប់ក្រុមលោក Mikel Arteta  ខណៈ Man.City ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ឈ្នះ៤ស្មើ២ ឈរនៅលេខរៀងទី៣ខណៈ Arsenal ៦ប្រកួតចុងក្រោយមិនដែលចាញ់ឈរនៅលេខរៀងទី១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

DStv Sunday Football Mania: Manchester City vs Arsenal at Etihad Stadium - PML Daily
១.ប្រវត្តិជួបគ្នា
ក្រុម Manchester City បានឈ្នះការប្រកួតចំនួនប្រាំបីលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal នៅកីឡដ្ឋាន Etihad ខណៈដែលក្រុមកាំភ្លើងធំមិនបានទទួលជ័យជម្នះលើក្រុម Man City ក្នុងរយៈពេលជាង 9 ឆ្នាំចុងក្រោយនេះ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Manchester City អវត្តមានកីឡាករមួយចំនួនក្រោយរងរបួសពេលប្រកួតលក្ខណៈអន្តរជាតិ ខណៈ អ្នកចាំទីដៃទី១ Ederson នៅតែជាក្តីបារម្ភបន្ទាប់ពីរបួសពេលប៉ះ Liverpool ខណៈ Kevin De Bruyne មិនបានចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក ដោយសារបញ្ហាក្រលៀន។រី​ឯខ្សែការពារ Manuel Akanji និងខ្សែបម្រើ Matheus Nunes សុទ្ធ​តែ​ទទួលរងរបួសពេលលេងអោយជម្រើសជាតិ ខណៈខ្សែការពារ John Stones និង Kyle Walker ទាំងពីរក៏អវត្តមានដូចគ្នា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Lewis, Dias, Akanji, Ake; Silva, Rodri, De Bruyne; Foden, Haaland, Doku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Manchester City vs Arsenal: Three Crucial Player Clashes That Hold The Key To Gunners Victory
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Jurrien Timber គឺជាអ្នកអវត្តមានតែមួយគត់របស់ Arsenal នៅទីនេះ។Bukayo Saka មិន​បាន​លេង​ឱ្យ​ក្រុម​អង់គ្លេស​ក្នុង​ការ​សម្រាក​អន្តរជាតិ​ដោយសារ​បញ្ហា​សរសៃពួរ ប៉ុន្តែ​អាចនិងចូល​លេង​នៅ​ទីនេះ។
Gabriel Martinelli ក៏អវត្តមានក្នុងអំឡុងពេលសម្រាកអោយក្រុមជម្រើសជាតិក៏អាចមានដំណឹងល្អក្រោយជាសះស្បើយពីរបួសជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Rice; Saka, Havertz, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ១:២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង