
Chelsea បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាអ្នកចាំទី Robert Sanchez បានក្លាយជាសមាជិកថ្មីដែលស្ថិតក្នុងបញ្ជីកីឡាកររបួសមុនការប្រកួតក្របខ័ណ្ឌ Premier League នាថ្ងៃសៅរ៏ស្ងែកនេះជាមួយនឹងក្រុម Burnley នៅកីឡដ្ឋាន Stamford Bridge វេលាម៉ោង១០យប់ ។Chelsea នៅតែតស៊ូដើម្បីឡើងមកចំណាត់ថ្នាក់ល្អមួយក្នុងតារាង Premier League មុនចប់រដូវកាលនេះ ប៉ុន្តែពួកគេអាចនិងខកខានចូលរួមការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបទាំង៣កម្មវិធីធំៗនិងអាចប្លែកបំផុតក្នុងប្រវត្តិសាស្រ្តបាល៉ទាត់អង់គ្លេសខណៈពួកគេបច្ចុច្បនន្នមានគម្លាត១៧ពិន្ទុពីក្រុមTop-៤។
ក្រុមតោខៀវកំពុងឈរនៅលេខរៀងទី ១១ មាន ៣៩ ពិន្ទុដែលទាបជាងក្លឹបដូចជា Newcastle, Wolves, Brighton & Hove Albion, West Ham និង Manchester United ក្នុងចំណោមក្លឹបផ្សេងទៀត។ ខណៈកីឡាកររបស់ពួកគេបានញាំញីដោយរបួសក្នុងរដូវកាលនេះ ខណៈថ្មីៗនេះអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Robert Sanchez វ័យ២៦ឆ្នាំនិងត្រូវចាត់បញ្ចូលក្នុងបញ្ជីកីឡាកររបួសជាមួយ Trevoh Chalobah, Carney Chukwuemeka, Levi Colwill, Wesley Fofana, Reece James, Romeo Lavia ដែលនឹងអវត្តមានក្នុងរដូវកាលនេះ ខនៈ Christopher Nkunku និង Lesley Ugochukwu ក៏នឹងអាចអវត្តមានការប្រកួតនេះផងដែរ។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



