Close
Featured-Image
មូលហេតុសំខាន់មួយនេះធ្វើអោយលោក Bohley និងអស់តួនាទីដឹកនាំក្លឹប Chelsea
ទំហំអក្សរ
តូច
ធំ

គេហទំព័រ Daily Mail បានចុះផ្សាយថាម្ចាស់ក្លឹបគឺលោក Todd Boehly នឹងចុះចេញពីតំណែងប្រធានក្លឹប Chelsea នៅឆ្នាំ ២០២៧ខាងមុខនេះ ខណៈ សហម្ចាស់ក្លឹប Chelsea គឺមូលនិធិ Clearlake Capital ដែលប្រើប្រាស់សិទ្ធិអំណាចក្នុងការផ្លាស់ប្តូរប្រធានរបស់គាត់បន្ទាប់ពីដឹកនាំបាន ៥ ឆ្នាំ ហើយក្លឹបនិងគ្រោងនឹងធ្វើដូច្នេះនៅរជ្ជកាលបន្ទាប់ទៀត។គួររំលឹកថាលោក Boehly បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០២២ បន្ទាប់ពីមហាសេដ្ឋីរុស្សីលោក Roman Abramovich លក់ក្លឹបរួចមក។ ទោះជាយ៉ាងណាមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះគាត់មិនមែនជាបុគ្គលតែម្នាក់ដែលកាន់កាប់ក្លឹបតែម្នាក់ឯងផ្តាច់មុខនោះទេ ពោលគឺរូបលោកមានកម្មសិទ្ធិរួមគ្នាជាមួយមូលនិធិ Clearlake Capital ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Under-pressure Todd Boehly 'will be REPLACED as Chelsea chairman with deadline set for billionaire's exit' | The Irish SunTodd Boehly-led group advances in bid for Chelsea | Reuters

One year of Boehly at Chelsea: Four managers, £600m spent and upheaval at Stamford Bridge - ESPN
ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដែលប្រធានក្លឹបអាចត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ពីការមកដល់។គួរបញ្ជាក់ថាមូលនិធិ​Clearlake Capital ដែលគ្រប់គ្រងដោយលោក Behad Eghbali សញ្ជាតិអ៊ីរ៉ង់ និង Jose Feliciano សញ្ជាតិព័រតូរីកូ វ័យ៧៨ឆ្នាំដែលបានកាន់កាប់ ៦១.៥% នៃភាគហ៊ុនរបស់ក្លឹប ខណៈដែល Boehly កាន់កាប់តែ ៣៨.៥% ។ បើទោះបីជាគាត់មានភាគហ៊ុនតិចប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឱ្យគាត់ធ្វើជាប្រធានដឹកនាំធំទីមួយតែម្តង។ទោះយ៉ាងណាលោក Boehly នឹងមានឱកាសទទួលបានតំណែងរបស់គាត់ឡើងវិញនៅឆ្នាំ ២០៣២ ប្រសិនគាត់មិនបានលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្លឹប ហយចង់ក្លាយជាប្រធានក្លឹបម្តងទៀត។

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង