ក្រុមកាំភ្លើងធំ Arsenal បានជូនដំណឹងដល់ក្លឹបយក្សអាឡឺម៉ង់ FC Bayern Munich ថា អ្នកគាំទ្រក្លឹបជើងឯកBundesliga មួយនេះនិង មិនត្រូវបានអនុញ្ញាតឱ្យចូលមកទស្សនាដោយផ្ទាល់នៅកីឡដ្ឋានEmirate Stadium នោះទេ ខណៈការលក់សំបុត្រក៏មិនត្រូវអនុញ្ញាតិដែរនៅក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយដែលនិងធ្វើឡើងនៅថ្ងៃទី៩មេសា ២០២៤ខាងមុខនេះ។
សម្រាប់ក្រុមភ្ញៀវBayern Munich បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ពួកគេថា Arsenal បានជូនដំណឹងដល់ខ្លួនសម្រាប់ការប្រកួតជើងទីមួយនេះផងដែរ។ដូច្នេះមានន័យថា Bayern Munich នឹងត្រូវបិទទ្វារនៅច្រកចូលកីឡដ្ឋានក៏ព្រោះតែក្លឹបក៏មិនចង់ធ្វើរឿងនេះដែរប៉ុន្តែយោងលើវិនិច្ឆ័យដោយស្ថាប័នគ្រប់គ្រង ក្រមសីលធម៌ របស់ត្រូវអនុវត្តបែបនេះ គឺបន្ទាប់ពីអ្នកគាំទ្រ Bayern Munich បានបំពានបទប្បញ្ញត្តិដោយការបាញ់កាំជ្រួច នាពេលកន្លងមកដូច្នេះFC Bayern Munich នឹងត្រូវប្រកួតក្រៅដីដោយគ្មានអ្នកគាំទ្របែបនេះតែម្តង។ទោះយ៉ាងណាក្រៅពីអ្នកគាំទ្រBayern Munich បានទទួលពត៌មានថា ពួកគេនឹងទទួលបានសំបុត្រដែលចំនួនមានកំណត់សម្រាប់គណៈប្រតិភូដឹកនាំកីឡាកររបស់ពួកគេដើម្បីចូលរួមការប្រកួត។ ហើយសំបុត្រទាំងនេះក៏មានភ្ជាប់ជូននូវកិច្ចសន្យាច្បាស់លាស់ផងដែរ ។
ប្រភព:Besoccer