
ខ្សែប្រយុទ្ធMykhailo Mudryk បានចំណាយពេលប្រកបអាជីពនៅទឹកដី Chelsea អស់រយៈពេលជាងមួយឆ្នាំរួចមកហើយក្រោយបន្ទាប់ពីការផ្ទេរមកកាន់ទឹកដី Stamford Bridge ក្នុងតម្លៃ ៨៩ លានផោននាខែមករា ២០២៣កន្លងទៅ ។ទោះយ៉ាងណាកីឡាករអន្តរជាតិអ៊ុយក្រែននៅឡើយបង្ហាញសមត្ថភាពជាសមាជិកដ៏សំខាន់ក្នុងក្រុម ដែលរូបគេភាគច្រើនដើរតួនាទីជាកីឡាបម្រុងនិងចូលលេងមិនទៀងទាត់។ សម្រាប់ Chelsea គិតមកដល់ពេលបច្ចុច្បន្នMudryk រកបានគ្រាប់បាល់ត្រឹមតែ៦គ្រាប់និង Assist បាន២លើកប៉ុណ្ណោះ។
មើលឃើញដូច្នេះហើយទើបអ្នកគាំទ្រ Chelsea មួយចំនួនបានលើកឡើងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះមិនបាន អភិវឌ្ឍខ្លួនលេងបានល្អសម្រាប់ក្រុមអាជីពក្រោយពីChelsea បាន ផ្តួលArsenal និងជាពេលដែលក្លឹបបានទិញយករូបគេមករួមក្រុមនៅពេលនោះមកម្លេះ ។ទោះយ៉ាងណា Mudryk ទើបតែបានជួយអោយក្រុមជម្រើសជាតិ អ៊ុយក្រែនមាន សិទ្ធិសម្រាប់ការប្រកួតលើឆាកអន្តរជាតិលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសពួកគេកាលពីពីរឆ្នាំមុន ខណៈ Mudryk បានរកបានគ្រាប់បាល់ទីពីរវាយបកផ្តួល អ៊ីស្លង់ ២ទល់និង១សម្រាប់ការប្រកួតនៅទីក្រុង Wroclaw របស់ប៉ូឡូញនៅថ្ងៃទី២៧មីនានេះ។ ប្រទេសដែនកោះអ៊ីស្លង់នៅភាគខាងជើងទ្វីបអឺរ៉ុបនិងមានប្រជាជនត្រឹមតែសែសិបម៉ឺននាក់ចង់ចូលរួម វគ្គផ្តាច់ព្រ័ត្រនៅអាឡឺម៉ង់ដោយពួកគេធ្លាប់ឈានមកដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៦ ។ ទោះយ៉ាងណាគោលបំណងរបស់ពួកគេមិនបានទទួលជោគជ័យឡើយបើទោះបីជាពួកគេមានឱកាសស៊ុតបញ្ចូលទីនាំមុខមុននៅនាទីទី៣០ដោយកីឡាករ Gudmunsson ក៏ដោយ។
ប្រភព:Besoccer &BBC
វីដេអូ: អ៊ុយក្រែន& អ៊ីស្លង់
វីដេអូ Mudryk

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



