(អង់គ្លេស)៖ ជាថ្មីម្តងទៀត ក្លឹបបិសាចក្រហម Manchester United បានចាត់ទុកគ្រូបង្វឹកក្រុម Brentford លោក Thomas Frank ជាគោលដៅអ្នកចាត់ការទូទៅថ្មីនិងឈានមុខចម្បង សម្រាប់ករណីដែលលោក Erik ten Hag ត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលណាមួយ នៅក្នុងអំឡុងរដូវកាល២០២៣-២៤ នេះបើយោងតាម FootballTransfers បានចេញផ្សាយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទន្ទឹមនឹងនេះដែរ ម្ចាស់ជើងឯកពាន Premier League អង់គ្លេស ២០សម័យកាល Man United កំពុងតែផ្តល់ឱកាសដល់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik ten Hag ម្តងហើយម្តងទៀត បើទោះជាដឹងថាលោកបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការទិញកីឡាករថ្មីៗ និងបានដឹកនាំក្រុមទទួលរងបរាជ័យជាច្រើនលើកគួរឲ្យកត់សម្គាល់ផងនោះ។
ស្របពេលជាមួយគ្នានេះ ម្ចាស់ភាគហ៊ុនក្លឹបបិសាចក្រហម ២៥% លោក Sir Jim Ratcliffe មិនត្រូវបានផ្តល់ការធានាលើអនាគតលោក Ten Hag នោះទេ ខណៈការរំពឹងទុកជាច្រើនកំពុងត្រូវបានវាយតម្លៃនៅការប្រកួតបន្តបន្ទាប់ទៀត មុននឹងឈានដល់សេចក្តីប្រកាសចុងក្រោយរបស់ Man Utd៕
ប្រភព៖ SportsMole