
(បរទេស)៖ ក្លឹបចំនួន៣ ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការតែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកថ្មី ប្រសិនបើគាត់ត្រូវបានបណ្តេញចេញពីក្លឹបបិសាចក្រហម Manchester United។ យោងតាមសារព័ត៌មាន Daily Star បានអះអាងក្លឹបយក្សនៅអាល្លឺម៉ង់ Bayern Munich, Bayer Leverkusen និង Stuttgart បានកំណត់គោលដៅលើបុរសហូឡង់វ័យ ៥៤ឆ្នាំ ដើម្បីផ្តល់ការងាក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប។
ទន្ទឹមនឹងនេះ លោក Ten Hag ជិតនឹងបញ្ចប់រដូវកាលទី២ របស់គាត់នៅ Old Trafford ហើយដោយរូបគាត់បានចាកចេញពីក្លឹប Ajax ដើម្បីជំនួសលោក Ralf Rangnick ក្នុងឆ្នាំ ២០២២។ ជាក់ស្តែង គាត់កំពុងដឹកនាំ Man Utd ឡើងមកកាន់វគ្គ ៤ ក្រុមចុងក្រោយនៅ FA CUP ខណៈក្លឹបកំពុងឈរនៅលេខ៦ នៅតារាង Premier League។
ស្របពេលជាមួយគ្នានេះ Bayern គ្រោងនឹងបញ្ចប់តំណែងលោក Thomas Tuchel នៅចុងរដូវកាលផងដែរ ចំពេលលោក Xabi Alonso ទទួលបានការចាប់អារម្មណ៍ពីបណ្តាក្លឹបធំៗជាច្រើន ដែលធ្វើឲ្យក្លឹប Bayer Leverkusen ត្រូវមានអ្នកគ្រប់គ្រងថ្មីបម្រុងទុកផងដែរ។ ចំណែកឯក្លឹប Stuttgart វិញ ចាប់អារម្មណ៍លើលោក Ten Hag ដើម្បីផ្លាស់ប្តូរលោក Sebastian Hoeness ប្រសិនឱកាសមកដល់៕
ប្រភព៖ SPORTbible

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



