Close
Featured-Image
Yamal ថ្លៃពេក! ឥឡូវនេះ Arsenal និង Spurs ងាកមកប្រជែងដេញថ្លៃកីឡាករ Barcelona រូបនេះវិញ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនដាក់សំណើដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ ទៅលើខ្សែបម្រើប្រយុទ្ធស្លាប Raphinha វិញជំនួសឲ្យការចង់បានកីឡាករវ័យ ១៦ឆ្នាំ Lamine Yamal ដែលរូបគេត្រូវបានក្លឹប PSG ដាក់សំណើរ ២០០លានអឺរ៉ូ កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានក្លឹប Barcelona ច្រានចោលសំណើរដ៏ធំសម្បើមនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Of course I'm staying at Barcelona"

គួរកត់សម្គាល់ថា កីឡាករសញ្ជាតិប្រេស៊ីល Raphinha រកបាន ១៥គ្រាប់ និង Assists ឲ្យមិត្តរួមក្រុមបាន ២២ដង ក្នុងការបង្ហាញខ្លួន ៧៨លើក ចាប់តាំងពីចូលរួមជាមួយក្រុម Barcelona ពីក្រុម Leeds United ក្នុងឆ្នាំ ២០២២។ ថ្មីៗនេះ Raphinha បាន Assists ២គ្រាប់ ក្នុងជំនួបជ័យជម្នះនៅ UCL លើក្រុម Napoli ៣:១ ផងដែរ។

Barcelona recusa proposta de R$ 382 milhões do Arsenal por Raphinha |  Metrópoles

គួរជម្រាបដែរថា Raphinha មានកិច្ចសន្យាកុងត្រាជាមួយ Barcelona ដល់ឆ្នាំ ២០២៧ ខណៈរូបគេក៏មានចិត្តស្ទាក់ស្ទើរក្នុងការចាកចេញពីទឹកដីអេស៉្បាញផងដែរ។ ស្របពេលជាមួយគ្នានេះ ក្លឹបដែលអាចមានលទ្ធភាពបញ្ចុះបញ្ចូល Raphinha ឲ្យចុះហត្ថលេខាចូលរួមជាមួយនោះគឺ Arsernal ព្រោះថាកាំភ្លើងធំមានកីឡាករកំពុងឡើងជើងច្រើន និងជាទីគាប់ចិត្តរបស់កីឡាករវ័យក្មេងផងដែរ៕

Arsenal, Spurs 'set to be outbid in battle for Barcelona's Raphinha'

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង