
យុវវ័យជំនាន់ថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល Endrick មានឱកាសរកបានគ្រាប់បាល់ផ្តួលក្រុមជម្រើសជាតិអង់គ្លេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រកួតមិត្តភាពនៅទឹកដីកីឡដ្ឋាន Wembleyវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃអាទិត្យនេះ។ គួរកត់សម្គាល់ថាការប្រកួតរវាងក្រុមទំាងសងខាងមិនមានកំពូលស៊ូភើស្តាដូចជា Harry Kane និង Neymar ព្រមទំាងតារាឆ្នើមមួយចំនួនទៀតដោយាសារពួកគេមានបញ្ហារបួស ខណៈការប្រកួតមើលទៅហាក់បីដូចរំពឺងទុកថាស្មើគ្នា។ ប៉ុន្តែទីបំផុតខ្សែប្រយុទ្ធស្លាបក្រុម Real Madrid កីឡាករ Vinicius Jr បានវាយបំបែកពងមាន់យ៉ាងស្អាតដោយស៊ុតសំដៅអ្នកចាំទី Everton កីឡាករ Jordan Pickford ប៉ុន្តែបាល់បានផ្លាត ហើយត្រូវកីឡាករបម្រុងEndrick(ឈ្មោះពេញ Moreira de Sousa វ័យ ១៧ ឆ្នាំ ដែលត្រៀមចូលរួមជាមួយ Real Madrid នៅខែមិថុនា រូបនេះ ន្ថែមគ្រាប់បាល់ចូលទីបានសម្រេចនៅនាទីទី៨០។
ប្រធានក្រុម Kyle Walker ដែលបានដើរតួនាទីជំនួស Harry Kane បានជួបបញ្ហារបួសសរសៃពួរនៅដើមតង់ទី១ ទោះយ៉ាងណា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានផ្តល់ឱកាសឱ្យកីឡាករ Anthony Gordon របស់ Newcastle United ចូលលេងនៅដើមដំបូង ខណៈខ្សែការពារ Ezri Konsa របស់ Aston Villa និងខ្សែបម្រើវ័យជំទង់ Kobbie Mainoo របស់ក្រុម Man United បានបង្ហាញខ្លួនចូលលេងលើកដំបូងក្នុងនាមកីឡាករ បម្រុង។ ចំណែកឯតារាឆ្នើមគឺខ្សែបម្រើ Real Madrid កីឡារករJude Bellingham ជួបបញ្ហារបួសត្រូវបានប្តូរចេញ មុនពេល Endrick ត្រូវប្តូរចូលនោះ។
វាជាការបរាជ័យលើកដំបូងរបស់អង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុង ២១ប្រកួតចុងក្រោយបន្ទាប់ពីពួកគេត្រូវបានដាណឺម៉ាកផ្តួលក្នុងការប្រកួត Uefa Nations League ក្នុងខែតុលា ឆ្នាំ ២០២០មក។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



