
គ្រូបង្វឹកអាល្លឺម៉ង់ Julian Nagelsmann បានបញ្ជាក់ថា Kai Havertz របស់ Arsenal នឹងចាប់ផ្តើមចូលលេងជាខ្សែប្រយុទ្ធក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ទល់នឹងក្រុមម្ចាស់ផ្ទះបារាំងនៅកីឡដ្ឋាន Groupam Lyon ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានដាក់អោយលេងជាខ្សែកាពារស្លាបឆ្វេងកាលពីខែវិច្ឆិកាឆ្នាំមុនខណៈក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បានរងបរាជ័យក្នុងផ្ទះ ៣ទល់និង២ ក្រោមថ្វីជើងទួរគី។រវាងក្រុមទាំងពីរ បានជួបគ្នាក្នុងលក្ខណៈមិត្តភាពម្តងរួចមកហើយកាលពីខែកញ្ញា ២០២៣ ខណៈអាឡឺម៉ង់បានផ្តួលបារាំងក្នុងទឹកដីខ្លួនឯង។
ផ្ទុយទៅវិញសម្រាប់ Havertz នៅរដូវកាលថ្មីនេះខុសប្លែកពីរដូវកាលចាស់សម្រាប់ Arsenal អតីតកីឡាករ RB L ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងAssist២លើកសម្រាប់ប្រាំមួយលើកចុងក្រោយរបស់គាត់ និងបានដើរតួនាទីសំខាន់នៅតំបន់បម្រើកណ្តាល និងលេងនៅតំបន់ប្រយុទ្ធម្តងម្កាល។ គ្រូបង្វឹកអាឡឺម៉ង់ លោក Nagelsmann ជឿជាក់ថា Havertz កីឡាករដែលត្រូវArsenal ទិញយកមកពី Chelsea ក្នុងតម្លៃ ៦៥លានផោនបានអភិវឌ្ឍខ្លួនយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta នៅរដូវកាលនេះ។
អតីតគ្រូបង្វឹក Bayern Munich លោក Nagelsmann បានបង្ហាញឱ្យដឹងថាខ្សែការពារស្លាបឆ្វេង Maximilian Mittelstadt របស់ Stuttgart នឹងត្រូវផ្តល់ទំនុកចិត្តឱ្យចូលលេងជម្រើសជាតិជាលើកដំបូង។មួយវិញទៀតក្រុមភ្ញៀវអាឡឺម៉ង់មិនមានវត្តមានManuel Neuerនៅថ្ងៃសៅរ៍ទេព្រោះអ្នកចាំទីBayern Munich ដែលបានរងរបួសសាច់ដុំភ្លៅឆ្វេងអំឡុងពេលហ្វឹកហាត់កាលពីដើមសប្តាហ៍នេះនិងជំនួសដោយកីឡាករ Ter Ste Gen របស់ Barcelona។ទោះជាយ៉ាងណាក៏ដោយ Nagelsmann បានបញ្ជាក់ថា កីឡាករវ័យ ៣៧ ឆ្នាំនឹងក្លាយជាអ្នកចាំទីលេខ ១ របស់គាត់សម្រាប់ព្រឹត្តការណ៏ Euro 2024 ក្នុងនាមអាល្លឺម៉ង់ជាម្ចាស់ផ្ទះនៅថ្ងៃទី១៤មិថុនាខាងមុខនេះ។
ប្រភព:Sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



