
អតីតកីឡាករបាល់ទាត់អន្តរជាតិប្រេស៊ីលដ៏ល្បីល្បាញ Robinho ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តសាលក្រមតុលាការអោយជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំពីបទរំលោភសេពសន្ធវៈខណៈទោសរបស់គាត់ត្រូវបានកាត់កាលពី ៣ឆ្នាំមុននៅក្នុងប្រទេសអ៊ីតាលីសម្រាប់ការចូលរួមក្នុងការរំលោភបូកលើស្ត្រីជនជាតិអាល់បានីនៅក្លឹបរាត្រីមួយក្នុងទីក្រុង Milan នាឆ្នាំ ២០១៣។
Robinho អតីតកីឡាករ Real Madrid,Man.City និង AC.Milan បច្ចុប្បន្នមានវ័យ៤០ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងទីក្រុង Santos ដែលជាស្រុកកំណើតរបស់គាត់។រដ្ឋាភិបាលអ៊ីតាលីបានស្នើឲ្យគាត់ជាប់ទោសនៅប្រេស៊ីលបន្ទាប់ពីបរាជ័យក្នុងការធ្វើបត្យាប័នបញ្ចូនមកអ៊ីតាលីនោះ។ចំណាត់ការយ៉ាងម៉ឺងម៉ាត់ដែលធ្វើឡើងដោយប្រព័ន្ធយុត្តិធម៌របស់ប្រទេសប្រេស៊ីលត្រូវបានកោតសរសើរដោយមនុស្សជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលភ័យខ្លាចថា Robinho នឹងអាចជួបរឿងនិទ័ណ្ឌភាព(ភាពរួចទោស)នូវអំពើអយុត្តិធម៌ដែលរូបគេបានធ្វើដោយផ្អែកលើកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិរបស់គាត់ដែលមានក្រោយប្រកបអាជីពបាល់ទាត់អស់រយៈពេលជិត២ទស្សវត្សមកនោះ(២០០២-២០២០)។
អតីតកីឡាករជម្រើសជាតិប្រេស៊ីលធ្លាប់លេងអោយក្រុមសាំបាបាន១០០លើក និងទទួលរងបទចោតនេះកំលុងប្រកបអាជីពអោយក្លឹប AC Milan ហើយបន្ទាប់ពីត្រូវបានរកឃើញថាមានកំហុស គាត់បានបាត់បង់ការប្តឹងឧទ្ធរណ៍នៅឆ្នាំ ២០២០ មុនពេលតុលាការកំពូលរបស់ប្រទេសអ៊ីតាលីបានតម្កល់ការកាត់ទោសរបស់គាត់នៅឆ្នាំ ២០២២ ។បន្ទាប់មក ព្រះរាជអាជ្ញាអ៊ីតាលីបានចេញដីកាចាប់ខ្លួនជាអន្តរជាតិសម្រាប់គាត់។កីឡាករបាល់ទាត់ដែលបានចំណាយពេលពីរឆ្នាំជាមួយ Manchester City បានប្រាប់បណ្តាញពត៌មានប្រេស៊ីលមួយកាលពីថ្ងៃអាទិត្យថា ការរួមភេទនោះគឺជាការយល់ព្រមទោះបីជាមិនមែនដៃគូ១ទល់និង១តែវាជាការរំលោភបូក។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



