
អតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City និង Real Madrid កីឡាករ Robinho បានជាប់ទោសពីបទរំលោភសេពសន្ថវៈរយៈពេលប្រាំបួនឆ្នាំនៅក្នុងប្រទេសកំណើតប្រេស៊ីល។អតីតកីឡាករដែលមានជំនាញញ៉ាក់បាល់ដ៏ល្បីល្បាញ Robinho បច្ចុប្បន្នមានវ័យ ៤០ ឆ្នាំត្រូវបានតុលាការនៃប្រទេសអ៊ីតាលីរកឃើញថារូបមានជាប់ពិរុទ្ធភាពនៅក្នុងឆ្នាំ ២០១៧ ពីបទចូលរួមក្នុងការចាប់រំលោភបូកលើស្ត្រីជនជាតិអាល់បានីអាយុ ២២ឆ្នាំម្នាក់ក្នុងឆ្នាំ ២០១៣។
ចៅក្រមនៅ Brasilia បានសម្រេចកាលពីថ្ងៃពុធថា Robinho គួរតែអនុវត្តការកាត់ទោសនៅប្រទេសប្រេស៊ីល បន្ទាប់ពីការស្នើសុំពីប្រទេសអ៊ីតាលី។ឆ្លើយតបបញ្ហានេះមេធាវីរបស់ Robinho បាននិយាយថា បច្ចុប្បន្នអតីតកីឡាករ Santos រូបនេះនៅតែមានសេរីភាពដោយរង់ចាំការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះខណៈកីឡាករបាល់ទាត់ដែលបានចំណាយពេលពីរឆ្នាំជាមួយក្លឹបមេឃខៀវ Man. City បានប្រាប់បណ្តាញផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យថា ការរួមភេទគឺជាការយល់ព្រម។
គួររំលឹកផងដែរថាអតីតកីឡាករ AC.Milan ធ្លាប់បង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិបាន១០០ប្រកួតសម្រាប់ជម្រើសជាតិ និងបានប្រព្រឹត្តបទចោតនេះកំលុងពេលលេងនៅទឹកដី San Siroមកម្លេះ ។Robinho បានឈ្នះពានរង្វាន់ La Liga ពីរដងក្នុងរយៈពេល ៤ រដូវកាលនៅ Real Madrid មុនពេលផ្លាស់មក Etihad ក្នុងតម្លៃកំណត់ត្រា៣២,៥លានផោន ក្នុងខែកញ្ញា ឆ្នាំ ២០០៨ ដែលជាថ្ងៃដំបូងរបស់មហាសេដ្ឋីប្រេងលោក Sheikh Mansour ចូលកាន់កាប់ជាម្ចាស់ក្លឹប។ មិនកាន់កបនៅទឹកដីអង់គ្លេសបានពីររដូវកាល Robinho បានផ្សងព្រេងមកអ៊ីតាលីជាមួយក្រុម AC Milan និងបានចំណាយពេល៥ឆ្នាំបន្ទាប់មុនពេលផ្លាស់ទៅក្លឹបចិន Guangzhou Evergrande ហើយត្រលប់ទៅលេងនៅប្រេស៊ីលវិញជាមួយក្លឹប Atletico Mineiro នៅឆ្នាំ២០១៦ មុនពេលចូលនិវត្តន៏នៅឆ្នាំ២០២០ជាមួយក្លឹបចាស់ Santos ។
ប្រភព:BBC
១.វីដេអូ Robinho នៅ Real Madrid:
២.វីដេអូ Robinho នៅ Man.City
៣.វីដេអូ Robinho នៅ AC.Mlan

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



