

កំលុងពេលមួយសន្ទុះមុនពេលចាប់ផ្តើមការប្រកួតរវាងក្រុម Athletic Bilbao និង Real Madrid អ្នកគាំទ្រម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណដែលឈរនៅពីក្រោយកៅអីរបស់ក្រុមភ្ញៀវ Real Madrid បានហៅឈ្មោះគាត់ ណិង ស្នើសុំគ្រូបង្វឹកលោកCarlo Ancelloti សម្រាប់ស្កកៅស៊ូដ៏ល្បីល្បាញដែលរូបលោកតែងតែទំពារហុចអោយទៅរូបគេ ស្របពេលសាមីខ្លួនមិនរំពឺង និង ជឿថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឲ្យវាដល់រូបគាត់នោះឡើយ។

បច្ចុប្បន្នក្រុមលេខរៀងទី២Real Madrid បានបន្តដេញតាមពីក្រោយក្រុមនាំមុខតារាងLa Liga គឺBarcelona ចំនួន៣ពិន្ទុក្រោយពីរកឃើញជ័យជម្នះដ៏លំបាកក្នុងលទ្ធផល២ទល់និង០លើក្រុមម្ចាស់ផ្ទះAt. Bilbao ខណៈគ្រាប់បាល់ស៊ុតបញ្ជូលទីរកបានដោយខ្សែប្រយុទ្ធ Karim Benzema និងខ្សែបម្រើ Toni Kroos។ ជាមួយគ្នានេះផងដែរកាយវិការបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនឹងមិនគួរអោយជឿចំនួនចំពោះសំណើនេះ មុនពេលរូបលោកអង្គុយនៅលើកៅអីដើម្បីត្រៀមបញ្ជាកូនក្រុមធ្វើការប្រកួតជាមួយក្រុមលោក Basques ។
Link:

កាលពីថ្ងៃអង្គារក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបរបស់ពួកគេអោយទៅលេងនៅក្របខណ្ឌលីកកំពូលទីបីទ្វីបអឺរ៉ុប Conference League ឯណោះវិញ ។ គួរកត់សម្គាល់ថាអ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ក្លឹបដោយកាន់បដា និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលរបស់អឺរ៉ុបមួយនេះ។ គួររំលឹកថាក្រុមរហស្សនាមស្ទឹខៀវបានក្លាយជាបេក្ខភាពដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមព្រឹត្តការណ៍ពានធំទីពីរបស់អឺរ៉ុបគឺ Europa League ក្រោយយកឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេជាប្រវត្តិសាស្រ្តនៅក្នុងស្រុក ។ទោះយ៉ាងណាUEFA បានសម្រេចដកសិទ្ធិចូលរួម Europa league បន្ទាប់ពីរកឃើញថាម្ចាស់ក្លឹបបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបនោះព្រោះតែអ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ភាគច្រើននៃក្លឹបបារាំង Lyonផងដែរ ។ ក្លឹប Nottingham Forest ដែលបានបញ្ចប់រដូវកាលឈរនៅលេខរៀងទី7ដែលជាបេក្ខភាពមកពីក្លឹប្រជែងលីកEPLអាចនិងចូលមកជំនួសតំណែងមួយនេះនៅ Europa League ជំនួសវិញ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Crystal Palace កំពុងធ្វើរឿងសំខាន់២ចំនុចក្រោយ UEFA ដកកៅអី Europa League សូម Subscribe Telegram របស់ […]



