
Dani Alves អាចនឹងត្រូវបានដោះលែងពីពន្ធនាគារមុនរង់ចាំការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់ខ្លួនពីបទ រំលោភសេពសន្ថវៈរបស់គាត់ជាថ្នូរនឹងការបង់ប្រាក់នៅក្រៅឃុំចំនួនមួយលានអឺរ៉ូ។ យោងគេហទំព័រភាសាអេស្បាញ La Vanguardia បានចុះផ្សាយថាៈ អតីតកីឡាករ Barcelona នឹងក្រុមសាំបាប្រេស៊ីលនិងត្រូវបានឪពុករបស់មិត្តរួមជាតិដែលជាសិស្សប្អូន Neymar និងធានារ៉ាប់រងលើការបង់ប្រាក់ដ៏ច្រើនមួយនេះសម្រាប់ Alves ។
គួររំលឹកថាតុលាការនៅទីក្រុង Barcelona បានប្រកាសកាលពីថ្ងៃពុធថា អតីតខ្សែការពារស្លាបស្តាំ Alves និងត្រូវបង់នូវទឹកប្រាក់ដ៏ច្រើនខាងលើនេះ ខណៈ សេចក្តីសម្រេចបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីមេធាវីរបស់គាត់បានស្នើសុំឱ្យមានការដោះលែងបុរសវ័យ៤០ឆ្នាំរូបនេះ ដោយហេតុផលថាកូនក្តីរបស់ខ្លួនបានអនុវត្តទោសមួយភាគបួន(១៤ខែគិតចាប់តាំងពីថ្ងៃឃាត់ខ្លួនកាលពីខែមករា ២០២៣មក)សរុបការកាត់ទោសរយៈពេល ៤ ឆ្នាំកន្លះរបស់គាត់នោះ ។
គួរបញ្ជាក់ថាកន្លងមកឪពុករបស់ Neymar ធ្លាប់បានផ្តល់សំណងចំនួន ១៥០,០០០ អឺរ៉ូ ដល់ជនរងគ្រោះដែលទទួលការរំលោភផ្លូវភេទ និងដោះស្រាយរាល់ការចំណាយលើបន្ទុកផ្សេងៗ។ ប៉ុន្តែពេលនេះគឺតុលាការនិងសម្រេចយល់ព្រមលើលក្ខណ្ឌបង់ប្រាក់ថ្មីនេះ ប៉ុន្តែឯកសារអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និង សៀវភៅលិខិតឆ្លងដែនផ្សេងៗ គឺដម្កល់ទុកនៅតុលាការនៅឡើយពោលគឺទណ្ឌិតរូបនេះមិនទាន់អាចប្រើប្រាស់បាននោះទេ ជៀសវាងការរត់គេចមិនបន្តទទួលទោសដល់ទីបញ្ចប់នោះ។សម្រាប់ទណ្ឌិតដែលត្រូវBarcelona លប់ឈ្មោះចេញជាវីរបុរស Alves ៦ថ្ងៃក្រោយពីត្រូវបានកាត់ទោសកាលពីថ្ងៃទី ២២ ខែកុម្ភៈ២០២៤នេះ ពីបទរំលោភនារីម្នាក់នៅក្លឹបរាត្រី Sutton ក្នុងទីក្រុង Barcelona ។ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃចូលឆ្នាំសកល ២០២២ ហើយជនបង្ករូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីជនរងគ្រោះបានផ្តល់សាក្សី និង សក្ខីកម្មរួចមក។
ប្រភព:Besoccer

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



