Close
Featured-Image
Tottenham កំពុងរៀបចំផែនការចែចូវកីឡាករម្នាក់របស់ West Ham
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Ben Johnson របស់ក្លឹប West Ham United មុននឹងេដូវកាលថ្មីមកដល់។ យោងតាម Football Transfers បានអះអាងថា ក្លឹប Tottenham កំពុងស្វែងរកខ្សែការពារថ្មី ខណៈកីឡាករ Johnson គឺជាគោលដៅផ្ទេរដ៏មានសក្តានុពល។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ដោយឡែកគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou បច្ចុប្បន្នកំពុងតែប្រើប្រាស់ Pedro Porro និង Destiny Udogie ជាខ្សែការពារជម្រើសដំបូងរបស់គាត់។ ជាមួយគ្នានេះផងដែរ បន្ទាប់ពីមានការផ្តល់អនុសាសន៍ពីវីរបុរសក្លឹប Tottenham លោក Ledley King វាក៏ជាហេតុផលមួយសម្រាប់ការពិចារណាក្នុងទិញយកកីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។

Ben Johnson exclusive interview: West Ham defender on taking his chance,  Mark Noble and David Moyes | Football News | Sky Sports

គួរជម្រាបដែរថា Ben Johnson នឹងផុតកុងត្រាជាមួយ West Ham នៅខែមិថុនា ចំពេលក្លឹបនៅមិនទាន់បើកការពិភាក្សាចរចាផ្តល់កិច្ចព្រមព្រៀងថ្មីនៅឡើយផងនោះ។ មិនតែប៉ុណ្ណោះ Johnson មានភាពបត់បែនក្នុងការលេងជាខ្សែការពារបានគ្រប់ទម្រង់នៅតំបន់ការពារ ដែលវាជាផ្នែកមួយ​ទាក់ទាញនៃការចង់បានរបស់ Tottenham៕

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង