

(អង់គ្លេស)៖ អតីតអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ralf Rangnick កាលពីឆ្នាំ ២០២២ រូបគាត់បានចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Toby Collyer ពីក្រុម Brighton & Hove Albion ខណៈបច្ចុប្បន្នរូបគេកំពុងលេងឱ្យក្រុមថ្នាលយុវជន Man Utd អាយុក្រោម ២១ឆ្នាំ។

គួរកត់សម្គាល់ថា គ្រូបង្វឹក Man Utd បច្ចុប្បន្នលោក Erik ten Hag បានមើលឃើញពីសមត្ថភាព និងទេពកោសល្យដ៏គួរឲ្យទុកចិត្តនៅក្នុងកីឡាករវ័យ ២០ឆ្នាំ រូបនេះដែលអាចលេងនៅក្រុមរបស់លោកបាន។ ទន្ទឹមនឹងនេះ វីដេអូនៃការបញ្ចេញសមត្ថភាពរបស់ Toby Collyer បានរីករាលដាលជាខ្លាំងនៅលើបណ្តាញសង្គម។ សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់…
Toby Collyer vs West Brom U21 pic.twitter.com/1oyimQWlgA
— Comps MU 🎥 (@CompsMU) March 18, 2024
ប្រភព៖ SPORTbible

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Lionel Messi នៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer, MLS សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ យោងការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយដោយសហព័ន្ធ MLS បានបង្ហាញថា Messi ទទួលបានប្រាក់ឈ្នួល និងប្រាក់ធានារ៉ាប់រងប្រមាណ ២០,៤៥ លានដុល្លារ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តួលេខនេះក៏តំណាងឱ្យប្រាក់ចំណូលរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ ខណៈដែលគាត់ក៏ទទួលបានពីប្រភពចំណូលផ្សេងទៀតដូចជាកិច្ចព្រមព្រៀងគាំទ្រជាមួយ Adidas និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលជាមួយដៃគូផ្សាយពាណិជ្ជកម្មគឺម៉ាកយីហោ Apple ។ប្រភពពីគេហទំព័រ Sportico បានចុះផ្សាយផងដែរថាៈ Messi អាចរកចំណូលបានរហូតដល់ ១៥០ លានដុល្លារ ក្នុងរយៈពេលនៃកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះរបស់គាត់ជាមួយInter Miami និង MLS ។ ២.ខ្សែប្រយុទ្ធរបស់ក្លឹប Toronto FC កីឡាករ […]



